• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិកលើកទី១៣

នាព្រឹកថ្ងៃទី ៨ ឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេស ឧត្តមសេនីយឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក John Noh ឧបការីស្តីទីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានអញ្ជើញជាអធិបតីនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - សហរដ្ឋអាមេរិក លើកទី១៣។

នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានឯកភាពបន្តរក្សាប្រសិទ្ធភាពនៃយន្តការសន្ទនានិងពិគ្រោះយោបល់ដែលមានស្រាប់; ការបណ្តុះបណ្តាល ពេទ្យ យោធា ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; បន្តពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាការពារជាតិពហុភាគី។

ការប្រគល់ប្រគល់សំណុំឯកសារនិងវត្ថុតាំងនៃសង្គ្រាម។ រូបថត៖ VOV5

ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការដោះស្រាយផលវិបាកសង្គ្រាមបន្តជាចំណុចភ្លឺក្នុងទំនាក់ទំនងវៀតណាម - អាមេរិក ឧត្តមសេនីយឯក Hoang Xuan Chien សង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តត្រូវបានអនុវត្តតាមផែនទីបង្ហាញផ្លូវដែលបានព្រមព្រៀង; ស្នើឲ្យជំរុញការងារផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការដោះស្រាយផលវិបាកនៃសង្គ្រាម ដើម្បីឱ្យមតិសាធារណៈទាំងក្នុងនិងក្រៅប្រទេសអាចយល់កាន់តែច្បាស់អំពីគំរូនៃទំនាក់ទំនងវៀតណាម - អាមេរិកក្នុងវិស័យនេះ រួមចំណែក “ទុកអតីតកាលទៅមួយអន្លើ បើកចេញអនាគតសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍” រវាងប្រទេសទាំងពីរ។

ឧត្តមសេនីយឯក Hoang Xuan Chien បានអះអាងថា វៀតណាមបន្តអនុវត្តគោលនយោបាយការពារជាតិ “បួនមិន”។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត គោលជំហរខ្ជាប់ខ្ជួនរបស់វៀតណាមគឺគោរពតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២។

រីឯខ្លួនវិញ ឧបការីស្តីទីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានសង្កត់ធ្ងន់ថា អាមេរិកវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅក្នុងតំបន់ ហើយមានបំណងចង់ពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ រួមទាំងវៀតណាមផងដែរ។ លោក John Noh បាននិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth បានអះអាងបន្តគាំទ្រប្រទេសវៀតណាមដ៏រឹងមាំ និងឯករាជ្យ។

នៅចុងបញ្ចប់នៃកិច្ចសន្ទនា ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិកលើកទី១៣ និងប្រគល់សំណុំឯកសារនិងវត្ថុតាំងនៃសង្គ្រាម; ផ្ញើលិខិតរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ជូនរដ្ឋមន្ត្រីការពារជាតិអាមេរិក រួមទាំងខ្លឹមសារស្នើឲ្យក្រសួងការពារជាតិអាមេរិក គាំទ្រនិងបង្កើតលក្ខណ្ឌអំណោយផលសម្រាប់ដំណើរការចរចាពាណិជ្ជកម្មនិងពន្ធនាំចេញនាំចូល ស្របតាមផលប្រយោជន៍នៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top