• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាការពារជាតិរួមចំណែកលើកកំពស់ឋានៈ និងតួនាទីនៃប្រទេសជាតិ


លោកឧត្តមសេនីយ៍ឯក Nguyễn Chí Vịnh (រូបថត: ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

 វៀតណាមបានចូលរួមយ៉ាងសកម្មទៅ ក្នុងរាល់សកម្មភាពពហុភាគីអន្តរជាតិ និងតំបន់ រួម​ចំណែក​លើក​កំពស់​ឋានៈ​ និងតួនាទីនៃប្រទេសជាតិ ​និងកងទ័ពលើឆាកអន្តរជាតិ ដូច​ជាកិច្ចសន្ទនា Sha​ngri La ​លើកទី ១៨  កិច្ចប្រជុំស​ន្តិសុខ​អន្តរជាតិទីក្រុង ម៉ូស្គូលើកទី ៨ និ​ងបញ្ជូនកងពេទ្យក​ម្រិត ​២ លេខ ២ ទៅកាន់​ស៊ូដង់​ខាងត្បូង​ ជំនួសឲ្យ កងពេទ្យកម្រិត​២  លេខ ១ ​ជាដើម។​
 
នាថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ក្រសួងការពារ​ជាតិវៀតណាម​បានរៀប​ចំសិក្ខាលា​បូកសរុប​ការងារ​ធ្វើសមា​ហរណកម្ម និងកិច្ចការបរទេសក្នុងឆមាស​ទី ១ ឆ្នាំ ២០១៩។ ក្នុងឆមាសទី​ ១ ឆ្នាំ ២០១៩​ ទំនាក់​ទំនង ​និងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីត្រូវបានក្រសួងកា​រពារជាតិ អនុវត្តន៍ដោយព្រមៗគ្នា ស្រប​តាម​គោលមាគ៌ា និងគោលជំហរធ្វើសមាហរណកម្មអន្តរជាតិរបស់បក្ស និងរដ្ឋ។ ទន្ទឹមនឹងនេះ វៀតណាម​បាន​ចូល​រួម​យ៉ាងសកម្មទៅក្នុងរាល់សកម្មភាពពហុភាគីអន្តរជាតិ និងតំបន់ រួមចំណែកលើកកំពស់ឋានៈ និងតួនាទី​នៃប្រទេសជាតិ និងកងទ័ពលើឆាកអន្តរជាតិ ដូចជាកិច្ចសន្ទនា Shangri La លើកទី ១៨  កិច្ចប្រជុំសន្តិ​សុខ​អន្តរជាតិទីក្រុង ម៉ូស្គូលើកទី ៨ និងបញ្ជូនកងពេទ្យកម្រិត ២ លេខ ២ ទៅកាន់ស៊ូដង់ខាង​ត្បូង​ ជំនួសឲ្យ កងពេទ្យកម្រិត២​  លេខ​ ១ ជាដើម។

ក្នុង​ឆមាសទី ២ ឆ្នាំ២០១៩ ក្រសួងការពារជាតិបន្តជំរុញទំនាក់ទំនង សហប្រតិ​បត្តិការ​ការ​ពារ​ជាតិ​ទ្វេភាគិ​ជាមួយ​បណ្ដាប្រទេ​ស ដែលក្នុងនោះផ្ដោតសំខាន់​ ទៅលើវិស័យ​សហប្រតិ​បត្តិសម​ស្រប​នឹង​សមត្ថភាព​របស់​វៀត​ណាម​ ដូចជា៖ កិច្ចសន្ទនា ការពិគ្រោះយោបល់គោលនយោបាយការពារជាតិ ជំនះ​ពុះពារ​លើផល​វិបាក​ក្រោយ​សង្គ្រាម​ ជួយសង្គ្រោះមហន្តរាយ ចូលរួមសកម្ម​ភាពរក្សាសន្តិភាពនៃអង្គ​ការសហប្រជាជាតិជា​ដើម៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top