• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចពិភាក្សាគោលនយោបាយការពារជាតិវៀតណាម - អូស្ត្រាលីលើកទី ៣

នាថ្ងៃទី ២៩ ខែតុលា កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - អូស្ត្រាលីលើកទី ៣ រវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិអូស្ត្រាលីបានប្រព្រឹត្តទៅនៅទីក្រុង Canbera នៃប្រទេស អូស្ត្រាលី​។
 

ឧត្តមសេនីយ៍ឯក  Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស (រូបថតៈ TTXVN)

អញ្ជើញធ្វើជាសហប្រធាននៃកិច្ចសន្ទនានេះ ពីសំណាក់ក្រសួងការពារប្រទេសវៀតណាមគឺឧត្តមសេនីយ៍ឯក  Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស។ ចំណែក ឯភាគីក្រសួងការពារជាតិអូស្ត្រាលី គឺលោក Peter Tesch អគ្គលេខាធិការរងនៃក្រសួងការពារជាតិអូស្ត្រាលី។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Ngo Huong Nam បានចូលរួមសកម្មភាពនេះផងដែរ។

នៅឯកិច្ចសន្ទនានេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពពិភពលោកនិងតំបន់ដែលមានការ​យក​ចិត្តទុកដាក់ដូចគ្នា ក៏ដូចជាទំនាក់ទំនងការពារជាតិទ្វេភាគីរួមទាំងការពិគ្រោះយោបល់លើបញ្ហានានា ដែលទាក់ទងនឹងអាស៊ាន ២០២០ ខណៈពេលដែលវៀតណាមធ្វើជាប្រធានអាស៊ាននោះ។

ស្តីពីនឹងទំនាក់ទំនងការពារជាតិទ្វេភាគី ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ​ការពារជាតិរវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ នេះ ដោយអនុលោមតាមខ្លឹមសារនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឆ្នាំ ២០១០; សេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីការលើកកម្ពស់ទំនាក់ទំនងការពារជាតិទ្វេភាគីក្នុងឆ្នាំ ២០១៨ និង​បន្តជាចំណុចលេចធ្លោក្នុងទំនាក់ទំនងទ្វេភាគី រួមចំណែកយ៉ាងសកម្មដល់ភាពជាដៃគូយុទ្ធសាស្ត្រ​វៀតណាម​ - អូស្ត្រាលី។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តជំរុញទំនាក់ទំនងក្នុងវិស័យដែលមានស្រាប់ ដូចជាកិច្ចសន្ទនាពិគ្រោះយោបល់ ការផ្លាស់ប្តូរគណៈប្រតិភូ អប់រំនិងបណ្តុះបណ្តាល ការពារសន្តិភាពនៃអង្គការសហប្រជាជាតិ ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់តួនាទីរបស់ស្ត្រីនិងសមភាពយេនឌ័រក្នុងសកម្មភាពយោធានិងការពារជាតិផងដែរ។

នាពេលនេះ ភាគីអូស្ត្រាលីបានអះអាងថា ខ្លួននឹងគាំទ្រដល់ក្រសួងការពារជាតិវៀត ណាមសម្រាប់ការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ក្រោមក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM +) ប្រកបដោយជោគជ័យ នៅពេលដែល វៀតណាមធ្វើប្រធានអាស៊ាននាឆ្នាំ ២០២០ ខាងមុខ។ ភាគីអូស្ត្រាលី មានបំណងចង់អោយវៀតណាមគាំទ្រនូវគំនិតផ្តួចផ្តើមនៃការត្រៀមរៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាននិងអូស្ត្រាលី។

យ៉ាងណាមិញ វៀតណាមបានគាំទ្រជានិច្ចនូវគោលការណ៍ដែលបានស្នើដូចបានពោលខាងលើ ហើយស្នើឱ្យភាគីអូស្រ្តាលី បន្តពិគ្រោះយោបល់ដើម្បីឈានដល់ការស្រុះចិត្តគំនិតពីប្រទេសជាសមាជិកអាស៊ានដែលនៅសេសសល់​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានក្រុមមិត្តភាពសភាប្រេស៊ីល-វៀតណាម ថ្លែងនៅក្រសួងការបរទេសប្រេស៊ីល

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានក្រុមមិត្តភាពសភាប្រេស៊ីល-វៀតណាម; ថ្លែងនៅក្រសួងការបរទេសប្រេស៊ីល

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) នៅរដ្ឋធានី Brasilia នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបប្រធានក្រុមមិត្តភាពសភាប្រេស៊ីល-វៀតណាម លោក Márcio Honaiser និងសមាជិកសភាផ្សេងទៀតជាសមាជិក។

Top