ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅគុយបា ហើយទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ វៀតណាមនៅតែលៃទុកសាមគ្គីភាព មិត្តភាព និងការគាំទ្រយ៉ាងពេញទំហឹងជានិច្ចចំពោះគុយបា ដោយមានជំហរដ៏ខ្ជាប់ខ្ជួនគឺសំណូមពរឱ្យអាមេរិកបញ្ឈប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងគោលនយោបាយ អរិភាពប្រឆាំងនឹងគុយបា; ទន្ទឹមនឹងនោះ បានអបអរសាទរចំពោះគុយបាលើការដែលមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ បានឯកភាពអនុម័តសេចក្ដីសម្រេចចិត្តដែលអំពាវនាវឱ្យបញ្ឈប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ទៅលើគុយបាផងដែរ។ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានស្នើឱ្យរដ្ឋសភាទាំងពីរសម្របសម្រួលនៅវេទិកាអន្តរជាតិពហុភាគី ដូចជាសហភាពអន្តរសភា (IPU) និងអង្គការសភាពហុភាគីផ្សេងទៀត ដែលភាគីទាំងពីរជាសមាជិក; ចែករំលែក និងគាំទ្រគោលជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលជាគំរូសម្រាប់គុយបារៀនសូត្រ ដោយមានបំណងចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល និងកសិកម្ម ... ប្រធានរដ្ឋសភាគុយបាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនយោបាយ និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ដែលបានរួមចំណែកកសាងសង្គមនិយមនៅក្នុងប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងនីតិប្បញ្ញត្តិ គឺជាកាណាល់ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមចំណែកយ៉ាងជាក់ស្ដែងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាទាំងពីរបានពិភាក្សាអំពីស្ថានភាពអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅគុយបាក្នុងខែកញ្ញា ឆ្នាំ២០២៤ របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam ដែលបានអះអាងនូវការគោរព និងការប្តេជ្ញាចិត្តរបស់បក្សនិងរដ្ឋវៀតណាមក្នុងការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រពៃណីពិសេសវៀតណាម - គុយបា។ ប្រធានរដ្ឋសភាទាំងពីរបានឯកភាពថា រដ្ឋសភានៃប្រទេសទាំងពីរនឹងរៀបចំសម័យប្រជុំលើកទី ២ គណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម - គុយបា ក្នុងឆ្នាំ ២០២៥ នៅប្រទេសវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕