• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំលើកទី៩គណៈកម្មការសហប្រតិបបត្តិការរួមអាស៊ាន-អាមេរិក

ក្រុមបេសកកម្មវៀតណាមនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឲ្យដឹងថា កិច្ចប្រជុំលើកទី ៩ គណៈកម្ម ការសហប្រតិបត្តិការរួម (JCC) អាស៊ាន - អាមេរិក ទើបនឹងបានប្រព្រឹត្តទៅនៅទីស្នាក់ការគណៈលេខាធិការអាស៊ាន នៅរដ្ឋធានី Jakarta ប្រទេសឥណ្ឌូនេស៊ី។

តំណាងចូលរួមកិច្ចប្រជុំថតរូបអនុស្សវរីយ៍ (រូបថតៈ Đỗ Quyên/Vietnam+)

នេះជាកិច្ចប្រជុំប្រចាំឆ្នាំ សំដៅវាយតម្លៃនូវទំនាក់ទំនងអាស៊ាន - អាមេរិក ក៏ដូចជាត្រួតពិនិត្យនូវល្បឿនអនុវត្តរាល់គម្រោងការរបស់ភាគីទាំងពីរ។

នៅទីនេះ វ៉ាស៊ីនតោនបានចាត់ទុកថា ព្រឹត្តិការណ៍កិច្ចការបរទេសនាពេលកន្លងទៅបានអះអាងសារជាថ្មីការសន្យា​ក៏ដូចជាគោលនយោបាយរបស់អាមេរិកចំពោះតំបន់ ព្រមទាំងមានបំណងចង់ឲ្យភាគីទាំងពីរបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញឲ្យទំនាក់ទំនងឡើងកម្ពស់ថ្មី។ អាស៊ានបានអំពាវនាវឲ្យភាគីទាំងពីរ ជម្រុញកិច្ចសហប្រតិបត្តិការដើម្បីគោលដៅសន្តិភាព សន្តិសុខ ស្ថិរភាពនិងវិបុលភាពក្នុងតំបន់ ក្នុងនោះមានសមុទ្រខាងកើត។ ទន្ទឹមជាមួយគ្នានោះធ្វើការបច្ចុប្បន្នភាពនូវអាទិភាព ក្នុងឆ្នាំ២០១៨ ដូចជាជម្រុញ​សហគមន៍​អាស៊ានឲ្យមានភាពម្ចាស់ការនិងច្នៃប្រឌិត បង្កើតបណ្តាញទីក្រុងឆ្លាតអាស៊ានអាស៊ាននិងសន្តិសុខបណ្តាញ​អ៊ិនធើណែត។ អាមេរិកក៏បានអះអាងសារជាថ្មីលើការសន្យារបស់ខ្លួននិងបន្តគាំទ្រតួនាទីជាមជ្ឈ មណ្ឌល​របស់អាស៊ាន។

ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរក៏បានអះអាងសារជាថ្មីនូវសារៈសំខាន់របស់ សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍ ជាពិសេសដោះស្រាយជម្លោះដោយសន្តិវិធីឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស. ប ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top