នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានអញ្ជើញជាសហអធីបតីកិច្ចប្រជុំលើកទី ៤០នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានវត្តមានតំណាងថ្នាក់ដឹកនាំរបស់ ក្រសួងស្ថាប័ននានានៃប្រទេសទាំងពីរវៀតណាមនិងឡាវ។
ទិដ្ឋភាពនៃកិច្ចប្រជុំ
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាក់ស្តែងគឺប្រទេសទាំងពីរបានអនុវត្តប្រកបដោយ ប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់រវាងក្រសួងស្ថាប័ននៃប្រទេសទាំងពីរ ជាពិសេសប្រទេសទាំងពីរបានអនុវត្តន៍ប្រកបដោយជោគជ័យនូវ“ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ២០១៧”។ លើវិស័យដទៃទៀតដូចជានយោបាយ កិច្ចការបរទេសនិងការពារជាតិ ក៏បានពង្រឹងនិងពង្រីកដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្ន សហគ្រាសវៀតណាមបានធ្វើការបណ្តាក់ទុននៅឡាវចំនួន ៤១១ គម្រោងដោយទុនវិនិយោគសរុបជាង ៣,៧ ពាន់លានដុល្លាអាមេរិក។ ទំហំពាណិជ្ជកម្មវៀតណាម-ឡាវ ក្នុងឆ្នាំ២០១៧ទទួលបានជាង ៩៣៥ លានដុល្លាអាមេរិក កើន ១៣,៦%បើប្រៀបនឹងឆ្នាំ២០១៦។
ក្នុងឆ្នាំ២០១៨ ភាគីទាំងពីរបានឯកភាព អនុវត្តន៍ល្អរាល់សេចក្តីថ្លែងការណ៍រួមនិងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកនិងសហការល្អនៅក្នុងវេទិកាតំបន់និងអន្តរជាតិ។
នេះជាលើកទី ២ ដែលនាយករដ្ឋមន្ត្រីវៀតណាមនិងឡាវទាំងពីររូបបានអញ្ជើញជាសហអធិបតីកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលដែលសម្តែងនូវការប្តេជ្ញារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងឆ្នាំ២០១៨។ អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា៖
“កិច្ចប្រជុំនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលលើកទី ៤០ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ បើកចេញទំព័រថ្មីអំពីទំនាក់ទំនងយុទ្ធសាស្ត្រពិសេសរវាងប្រទេសទាំងពីរ។ ក្នុងឆ្នាំ២០១៨ យើងខ្ញុំនៅតែដាក់ចេញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ដើម្បីកិច្ចសហប្រតិបត្តិការដំណើការបានល្អ យើងខ្ញុំបានស្នើឲ្យរដ្ឋមន្ត្រីនិងប្រធាន គណៈកម្មាធិការប្រជាជន នៅខេត្តនានារវាងប្រទេសទាំងពីរ ត្រៀមឲ្យបានល្អនូវសេចក្តីសម្រេចចិត្តនិងសេចក្តីកំណត់នៃកិច្ចប្រជុំនេះ។ ជាពិសេស ក្នុងកិច្ចប្រជុំនេះយើងបានចុះ ហត្ថលេខាលើឯកសារសំខាន់ចំនួន ១២ និងខិតខំប្រឹងប្រែងដាក់ឲ្យដំណើរការសំណង់ធំៗចំនួន ៨ ក្នុងឱកាសកិច្ចប្រជុំលើកទី ៤១ ផងដែរ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម