• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៍រួម AMM៥៣


ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - សហរដ្ឋអាមេរិក នៅថ្ងៃទី ១០ ខែកញ្ញា (រូបថត៖ tuoitre.vn)
 

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ បានចេញសេចក្តីថ្លែងការណ៍រួមដោយបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសជាសមា ជិកអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ាន ទប់ទល់នឹងការរីករាលដាលនៃកូវីដ ១៩ ស្តារឡើងវិញប្រកបដោយចីរភាពនិងរួមដៃគ្នា ដោះស្រាយលើបញ្ហាដែលតំបន់កំពុងប្រឈមមុខ។
 
ក្នុងសសរស្តម្ភសន្តិសុខនយោបាយ ប្រទេសអាស៊ានទាំងអស់បានឯកភាពពន្លឿនការអនុវត្តផែនការមេ ស្តីពី សហគមន៍នយោបាយ-សន្តិសុខ (APSC) ២០២៥ និងសហការដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ ដូចជា អំពើភេរវកម្ម ការជួញដូរ ការលក់គ្រឿងញៀន ការត្រួតពិនិត្យព្រំដែននិងសន្តិសុខបណ្តាញ។
 
ទាក់ទងនឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ ប្រទេសអាស៊ានទាំងអស់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងមជ្ឈភាពនិងសាមគ្គីភាពរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន។ យ៉ាងណាមិញ អាស៊ានកំពុងពន្លឿនការអនុម័តផែនការសកម្មភាពសម្រាប់ រយៈពេលសហប្រតិបត្តិការ ៥ ឆ្នាំខាងមុខ ជាមួយប្រទេសមួយចំនួន ដូចជា កាណាដា ចិន ឥណ្ឌានិងកូរ៉េខាងត្បូងជាដើម។
 
ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត អាស៊ានបានបញ្ជាក់ឡើងវិញពីសារសំខាន់នៃការថែរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍លើសមុទ្រខាងកើត ដោយទទួលស្គាល់អត្ថប្រយោជន៍នៃសមុទ្រខាងកើតប្រដោយសន្តិភាពនិងវិបុលភាព។ ប្រទេសទាំងអស់ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍សម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) រួមទាំងបន្តជំរុញកិច្ចចរចាដោយឆ្ពោះទៅរកការបញ្ចប់ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) មានគុណភាព ស្របនឹងច្បាប់អន្ដរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ប្រទេសអាស៊ានទាំងអស់ក៏បានបញ្ជាក់ជាថ្មីម្តងទៀតអំពីភាពចាំបាច់ដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងភាពអត់ធ្មត់លើបណ្តាសកម្មភាពដែលអាចធ្វើឱ្យស្មុគស្មាញដល់ស្ថានភាពតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top