• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំរដ្ឋមន្ត្រី G20 មិននាំចេញសេចក្តីថ្លែងការណ៍រួមឡើយ

យថាទស្សន៍សេដ្ឋកិច្ចពិភពលោកមានភាពប្រសើរឡើងបន្តិចបើធៀបនឹងពេលវេលានៃកិច្ចប្រជុំមុនក្នុងខែតុលា ឆ្នាំ ២០២២។
កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងសេដ្ឋកិច្ចឈានមុខគេលើពិភពលោក (G20) បានបិទបញ្ចប់នៅទីក្រុង Bengaluru រដ្ឋ Karnataka ឥណ្ឌា (រូបថត៖ vna)

នាថ្ងៃទី ២៥ កុម្ភៈកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងសេដ្ឋកិច្ចឈានមុខគេលើពិភពលោក (G20) បានបិទបញ្ចប់នៅទីក្រុង Bengaluru រដ្ឋ Karnataka ឥណ្ឌា ជាមួយនឹងការប្រកាសសេចក្តីបូកសរុបកិច្ចប្រជុំជំនួសឱ្យសេចក្តីថ្លែងការណ៍រួម។

ភាគីនានាចូលរួមកិច្ចប្រជុំមិនអាចឯកភាពគ្នាលើខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមបានទេ ដោយសារការខ្វែងគំនិតគ្នាលើពាក្យពេជន៍ដែលប្រើក្នុងសេចក្តីថ្លែងការណ៍។ ដូច្នេះហើយ ប្រទេសប្រធាន G20 គឹឥណ្ឌាបានប្រកាសសេចក្ដីបូកសរុបកិច្ចប្រជុំ ដែលតាក់តែងដោយប្រទេសប្រធានស្តីពីខ្លឹមសារកិច្ចប្រជុំ។ សេចក្តីបូកសរុបបានសង្កត់ធ្ងន់លើតម្រូវការមានគោលនយោបាយរូបិយវត្ថុ សារពើពន្ធ និងរចនាសម្ព័ន្ធរឹងមាំ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ និងរក្សាស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅលើពិភពលោក។ លើសពីនេះទៅទៀត អង្គប្រជុំក៏បានឯកភាពដោះស្រាយបញ្ហាបំណុលសាធារណៈឱ្យបានឆាប់រហ័សនៅបណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យម និងទាប ព្រមទាំងបានអះអាងថា ម្ចាស់បំណុលសាធារណៈ និងឯកជនចាំបាច់ត្រូវពង្រឹងការសម្របសម្រួលពហុភាគី។

សេចក្តីបូកសរុបក៏បានវាយតម្លៃផងដែរថា យថាទស្សន៍សេដ្ឋកិច្ចពិភពលោកមានភាពប្រសើរឡើងបន្តិចបើធៀបនឹងពេលវេលានៃកិច្ចប្រជុំមុនក្នុងខែតុលា ឆ្នាំ ២០២២។ ទោះបីជាយ៉ាងណាក៏ដោយ កំណើនពិភពលោកនៅតែមានកម្រិតទាប ហានិភ័យធ្លាក់ចុះនៅតែមាន រួមទាំងការកើនឡើងអតិផរណា ជំងឺរាតត្បាតកូវីដ ១៩ មិនទាន់បញ្ចប់ និងលក្ខខ័ណ្ឌហិរញ្ញវត្ថុកាន់តែតឹងតែង។ ហានិភ័យទាំងនេះអាចនាំឱ្យមានការថយចុះបន្ថែមទៀតនៃបំណុលសាធារណៈនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនជាច្រើន និងប្រទេសកំពុងអភិវឌ្ឍន៍។

អង្គប្រជុំក៏បានសន្យាថានឹងបន្តលើកកម្ពស់ការសម្របសម្រួលគោលនយោបាយម៉ាក្រូ និងគាំទ្រការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិស្ដីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេចក្តី​ប្រកាស​ព័ត៌មានពានរង្វាន់ជាតិ ស្តីពីព័ត៌មានកិច្ចការបរទេសលើកទី៩

សេចក្តី​ប្រកាស​ព័ត៌មានពានរង្វាន់ជាតិ ស្តីពីព័ត៌មានកិច្ចការបរទេសលើកទី៩

នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ គណៈកម្មាធិការដឹកនាំ ការងារព័ត៌មានកិច្ចការបរទេស គណៈឃោសនាអប់រំមជ្ឈិម ទីភ្នាក់ងារសារព័ត៌មានវៀតណាម និងស្ថាប័នពាក់ព័ន្ធបានរៀបចំសន្និសីទកាសែត ដើម្បីបើក​ដំណើរការពានរង្វាន់ជាតិស្តីពី​ព័ត៌មាន​កិច្ចការបរទេស​លើកទី ៩ ។ ពានរង្វាន់នេះមានគោលបំណងទទួលស្គាល់ និងផ្តល់កិត្តិយសដល់អ្នកនិពន្ធ ស្នាដៃ និងផលិតផលឆ្នើមក្នុងវិស័យព័ត៌មានកិច្ច​ការបរទេស និងរួមចំណែកលើកកម្ពស់សមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសលើ​វស័យជាច្រើន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម គឺជាទីភ្នាក់ងារអចិន្ត្រៃយ៍នៃពានរង្វាន់ជាតិស្តីពីព័ត៌មាន​កិច្ច​ការ​បរទេសលើកទី៩។

Top