• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំពន្លឿនវិនិយោគខេត្ត Binh Thuan ឆ្នាំ២០១៩


ទិដ្ឋភាពនៅពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបុះបញ្ជីបណ្ដាក់ទុកចូលមក
ខេត្ត Binh Thuan (រូបថត៖ VGP)

នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានអញ្ជើញចូលរួមនិងបញ្ជាណែនាំនៅកិច្ចប្រជុំ ពន្លឿនវិនិយោគខេត្ត Binh Thuan ឆ្នាំ២០១៩។

នៅទីនេះ ថ្នាក់ដឹកនាំខេត្តបានឧទ្ទេសនាមអំពីសក្ដានុភាព ឧត្តមភាព ការរៀបចំដីធ្លីនិងបញ្ជីឈ្មោះគម្រោងដែល​បានផ្ដល់អាទិភាពទាក់ទាញការវិនិយោគ។ ក្នុងនោះផ្ដោតទៅលើសសរទ្រូងចំនួន៣រួមមាន៖ទេសចរណ៍-សេវាកម្ម លេងកំសាន្តជាន់ខ្ពស់ ពាណិជ្ជកម្ម តំបន់នគរ-ទីប្រជុំជន ឧស្សាហកម្មកែច្នៃ - បង្កបង្កើត - ថាមពលកកើតឡើងវិញ និងកសិកម្មដោយអនុវត្តបច្ចេកវិទ្យាខ្ពស់។

ស្ថិតជាប់នឹងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង ខេត្ត Binh Thuan មានទីតាំងភូមិសាស្ត្រអំណោយផលដើម្បីអភិវឌ្ឍសេដ្ឋកិច្ចហើយធ្វើជាស្ពានតភ្ជាប់រវាងបណ្ដាតំបន់ជុំវិញ។ ដោយមានផ្ទៃដីធម្មជាតិជាង ៧៨០០ គីឡូម៉ែត្រ​ការ៉េ ដែនសមុទ្រចំនួន៥២ពាន់គីឡូម៉ែត្រការ៉េ និងឆ្នេរសមុទ្រចំនួន ២០០ គីឡូម៉ែត្រនោះ ខេត្ត Binh Thuan កំពុងមានលក្ខណៈងាយស្រួលជាច្រើនដើម្បីជួយអោយសហគ្រាស ដំណើរការវិនិយោគ អាជីវកម្មប្រកបដោយជោគជ័យ។ អញ្ជើញថ្លែងនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានលើកច្បាស់ថា៖

“ខេត្តត្រូវការបន្តបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពងាយស្រួល ដែលមានយន្តការ គោលនយោបាយល្អៗដើម្បីទាក់ទាញវិនិយោគិននិងសហគ្រាសដែលមានកិត្យានុភាពនិងដើមទុនធំៗ មកវិនិយោគលើវិស័យនានា​ដែលខេត្តកំពុងមានឧត្តមភាពនិងសក្ដានុភាព ដើម្បីបង្កើតឡើងកម្លាំងចលករសម្រាប់ការអភិវឌ្ឍ ក្នុងគោលដៅអភិវឌ្ឍខេត្ត Binh Thuan ប្រកបដោយចីរភាព ហើយ មិនប៉ះពាល់ដល់បរិស្ថានអេកូឡូស៊ីនោះឡើយ”។

នៅកិច្ចប្រជុំនេះដែរ ខេត្ត Binh Thuan បានប្រគល់សេចក្ដីសម្រេចចិត្ត អនុញ្ញាតអោយវិនិយោគជូនដល់គម្រោងចំនួន ១១ ក្នុងដើមទុនសរុបជាង ២៣ លានលានដុងហើយចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការចុះបញ្ជីវិនិយោគសម្រាប់គម្រោងចំនួន១៤ក្នុងដើមទុនសរុបជាង១៩ពាន់លានដុល្លាអាមេរិកនិង ​៣៦​លាន​លានដុងលើវិស័យជាច្រើន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top