• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់លើកលែងទោសឆ្នាំ ២០២១

ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍លោក Truong Hoa Binh បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់លើកលែងទោសឆ្នាំ ២០២១។

ដូច្នេះក្នុងឱកាស នៃទិវាបុណ្យជាតិ (២ កញ្ញា) ឆ្នាំនេះ ការលើកលែងទោសនឹងត្រូវបានអនុវត្ត ន៍សម្រាប់អ្នកដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារមានកាលកំណត់ ជាប់ពន្ធនាគារអស់មួយជីវិត ដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ទទួលបានការលើកលែងទោស។

យោងតាមសេចក្តីសុម្រេចរបស់ប្រធានរដ្ឋ ក្រុមប្រឹក្សាពិគ្រោះយោបល់លើកលែងទោសឆ្នាំ ២០២១ រួមមានសមាជិកចំនួន ១០ រូប។ ឧបនាយករដ្ឋមន្រ្តីវៀតណាម Truong Hoa Binh ជាប្រធានក្រុមប្រឹក្សា។ នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានប្រគល់ភារកិច្ចសម្រាប់មុខងារអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ស្របតាមតម្រូវការនិងបទប្បញ្ញត្តិនៃច្បាប់ ដោយបង្ហាញយ៉ាងច្បាស់នូវគោលនយោបាយសណ្តោសប្រណីរបស់បក្សនិងរដ្ឋ។ លោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh អញ្ជើញមានប្រសាសន៍ថា៖ “ក្នុងករណីចាំបាច់ អាចរៀបចំសន្និសីទទូទាំងផ្នែក ទូទាំងតំបន់ ដើម្បីផ្សព្វផ្សាយឱ្យបានហ្មត់ចត់និងធានាថា ការងារលើកលែងទោសត្រូវបានអនុវត្តន៍តាមលក្ខណៈឯកភាព សុវត្ថិភាព បើកចំហរជាសាធារណៈនិងតម្លាភាព ស្របតាមដំណើរការតឹងរឹង ចំមុខសញ្ញា និងអនុលោមតាមល័ក្ខខ័ណ្ឌដែលច្បាប់បានចែង។ ទន្ទឹមជាមួយគ្នានោះ ធានាផលប្រយោជន៍ត្រឹមត្រូវនិងស្របច្បាប់របស់អ្នកទោស។ ហើយមិនទុកឲ្យកើតមានឡើងសកម្មភាពអសកម្មនិងការធ្វេសប្រហែសជាដាច់ខាត”។

ពេលវេលាដើម្បីអនុវត្តន៍ការលើកលែងទេស គឺចាប់ពីថ្ងៃទី ២០ ខែកក្កដា ហើយការដោះលេងអ្នកទទួលបានការលើកលែងទោស នៅថ្ងៃទី ១ ខែកញ្ញា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ម៉ោងផែនដី ២០២៣ ទាក់ទាញការចូលរួមរបស់យុវជនយ៉ាងច្រើន

ម៉ោងផែនដី ២០២៣ ទាក់ទាញការចូលរួមរបស់យុវជនយ៉ាងច្រើន

ខែមីនា ជារៀងរាល់ឆ្នាំ គឺជាខែកំពូល ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការម៉ោងផែនដី។ ប៉ុន្មានឆ្នាំកន្លងមកនេះ យុទ្ធនាការម៉ោងផែនដីនៅវៀតណាមបានទាក់ទាញយុវជនយ៉ាងច្រើន ជាពិសេសយុវជន។

Top