• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូល COP26 បានបិទបញ្ចប់ ជាមួយកិច្ចព្រមព្រៀងអាកាសធាតុសកលថ្មី

តាមនោះ ប្រទេសទាំង ១៩៧ ដែលចូលរួមនៅក្នុងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានអនុម័តលើកិច្ចព្រមព្រៀងអាកាសធាតុទីក្រុង Glasgow (Glasgow Climate Pact)។
 

ទិដ្ឋភាពទូទៅនៃសម័យប្រជុំនៃកិច្ចប្រជុំលើកទី ២៦ នៃភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP 26) នៅទីក្រុង Glasgow ប្រទេសស្កុតឡេន (ចក្រភពអង់គ្លេស) នៅថ្ងៃទី ១១ វិច្ឆិកា ២០២១ (រូបថត៖ AFP/TTXVN)


កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុលើកទី២៦ នៃអង្គការសហប្រជាជាតិ (COP26) បានបិទបញ្ចប់នៅថ្ងៃទី ១៣ ខែវិច្ឆិកា នៅទីក្រុង Glasgow ប្រទេសស្កុតឡេន (ចក្រភពអង់គ្លេស) ដោយមានការបញ្ជាក់ជាថ្មីអំពីការរក្សាគោលដៅកំណត់ការកើនឡើង នៃសីតុណ្ហភាពពិភព លោកនៅកំរិត ១.៥ អង្សាសេ យោងតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ តាមនោះ ប្រទេសទាំង ១៩៧ ដែលចូលរួមនៅក្នុងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានអនុម័តលើកិច្ចព្រមព្រៀងអាកាសធាតុទីក្រុង Glasgow (Glasgow Climate Pact)។

នៅក្នុងកិច្ចប្រជុំនេះ អាមេរិកនិងចិនបានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះប្រទេសទាំងពីរបានសន្យាថា នឹងសហការជាមួយគ្នាក្នុងកំឡុងវត្សរ៍ខាងមុខ ដើម្បីបង្កើតយុទ្ធសាស្ត្ររយៈពេលវែង សំដៅសម្រេចឲ្យបាននូវគោលដៅនៃការបំភាយឧស្ម័នស្មើរសូន្យ ទន្ទឹមនឹងនោះ ដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការបំភាយឧស្ម័នមេតាន ការផ្លាស់ប្តូរទៅប្រើប្រាសថាមពលស្អាត និងកាត់បន្ថយការបំភាយកាបូន។ COP26 ក៏បានធ្វើជាសាក្សីនូវការប្តេជ្ញាចិត្តរបស់ស្ថាប័នហិរញ្ញវត្ថុចំនួន ៤៥០ ដែលគ្រប់គ្រងទ្រព្យសម្បត្តិសរុបចំនួន ១៣០ ពាន់ពាន់លានដុល្លារអាមេរិក ស្មារនឹង ៤០% នៃទ្រព្យសម្បត្តិឯកជននៅទូទាំងពិភពលោក ក្នុងការប្រើប្រាស់ទុនវិនិយោគសម្រាប់ជួយដល់បច្ចេកវិទ្យាថាមពលស្អាត ដូចជាថាមពលកកើតឡើងវិញ និងលុបបំបាត់ការផ្តល់មូលនិធិសម្រាប់ឧស្សាហកម្មដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top