• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូល ជី២០៖ វៀតណាមជំរុញទំនាក់ទំនងជាមួយប្រទេសនិងអង្គការអន្តរជាតិនានា

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល ជី ២០ នៅប្រទេសប្រេស៊ីល នាថ្ងៃទី ១៩ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀត ណាមលោក ហ្វាម មីញ ជីញ បានអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិ រួមមាន អេស្ប៉ាញ ប៉ារ៉ាហ្គាយ កាណាដា សិង្ហបុរី អារ៉ាប់រួម (UAE) បុរីវ៉ាទីកង់, អង្គការសុខភាពពិភពលោក (WHO)។

អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez នាយករដ្ឋមន្ត្រី លោកហ្វាម មីញ ជីញបានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ចង់ឲ្យអេស្បាញនឹងជួយជំរុញប្រទេសនៅសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់ ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVIPA) និងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាងសហភាពអឺរ៉ុប និងវៀតណាម (EVIPA)ក្នុងពេលឆាប់ៗនេះ ដកកាតលឿង IUU សម្រាប់គ្រឿងសមុទ្រវៀតណាម។

  នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez (រូបថត៖ VOV)  
  នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញជួបជាមួយប្រធានាធិបតីអារ៉ាប់រួម Sheikh Mohamed Bin Zayed Al Nahyan (រូបថត៖ VOV)  
  នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញជួបជាមួយប្រធានាធិបតីប៉ារ៉ាហ្គាយ Santiago Pena (រូបថត៖ VOV)  
  នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ ជួបនាយករដ្ឋមន្ត្រីសិង្ហបុរី Laurence Wong (រូបថត៖ VOV)  
  នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau (រូបថត៖ VOV)  
  នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ ទទួលជួបនាយករដ្ឋមន្ត្រីវ៉ាទីកង់ ខាឌីណាល់ ប៉េត្រូ ប៉ារ៉ូលីន (រូបថត៖ VOV)  
  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ទទួលជួបអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus (រូបថត៖ VOV)  

ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនិងប្រធានាធិបតី UAE លោក Sheikh Mohamed Bin Zayed Al Nahyan ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យតភ្ជាប់ដែនសមុទ្រ ទេសចរ ណ៍ អាកាសចរណ៍ ពលកម្ម និងវិស័យសក្តានុពលជាច្រើនទៀត។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាអ្នកផ្គត់ផ្គង់យុទ្ធសាស្ត្រនៃផលិតផលហាឡាល់ រួមចំណែកធានាសន្តិសុខស្បៀងសម្រាប់ UAE។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី UAE បានឲ្យដឹងថា UAE នឹងគាំទ្រយ៉ាងសកម្ម និងចែករំលែកបទពិសោធន៍ជាមួយវៀត ណាមក្នុងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ; បង្កើនការតភ្ជាប់រវាងមជ្ឈមណ្ឌលនវានុវត្តន៍នៃប្រទេសទាំងពីរ។

ក្នុងជំនួបជាមួយប្រធានាធិបតីប៉ារ៉ាហ្គាយ Santiago Pena នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញបានស្នើថា ភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរប្រជា ជន។ ជំរុញការចរចាលើកិច្ចព្រមព្រៀង/កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប៉ារ៉ាហ្គាយបន្តគាំទ្រដល់ការបញ្ចប់ដំណើរការវាយតម្លៃផ្ទៃក្នុងនៃទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - MERCOSUR នាពេលឆាប់ៗនេះ។

នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនិងនាយករដ្ឋមន្ត្រីសិង្ហបុរី Laurence Wong ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីទិសដៅពង្រឹងទំនាក់ទំនងនាពេលខាងមុខ ដូចជា៖ ពិចារណាលើការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌទំនាក់ទំនងការទូត; កសាងសួនឧស្សាហកម្មវៀតណាម-សិង្ហបុរីជំនាន់ថ្មី (VSIP) ក្នុងទិសដៅបៃតង និងឌីជីថល; បង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ឌីជីថលរវាងសេដ្ឋកិច្ចទាំងពីរ ក៏ដូចជា ចែករំលែកបទពិសោធន៍ក្នុងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។

ក្នុងជំនួបជួបជាមួយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ថ្នាក់ដឹកនាំទាំងពីរបានឯកភាពអនុវត្តវិធានការជំរុញទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - កាណាដា ឲ្យស៊ីជម្រៅ និងឆ្ពោះទៅកំពស់ថ្មី តាមនោះ បន្តពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការ ODA និងការបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព; ឆ្លៀតយកប្រកបដោយប្រសិទ្ធភាព ពីប្រៀបខ្លាំងនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលប្រទេសទាំងពីរជាសមាជិក។

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីបុរីវ៉ាទីកង់ ខាឌីណាល់ ប៉េត្រូ ប៉ារ៉ូលីន លោកនាយករដ្ឋមន្រ្តី ផាម មីញ ជីញ បានវាយតម្លៃខ្ពស់ចំពោះមនោសញ្ជេតនារបស់សម្តេចប៉ាប ហ្វ្រង់ស៊ីសនិងនាយករដ្ឋមន្រ្តី ខាឌីណាល់ ប៉េត្រូ ប៉ារ៉ូលីន សម្រាប់ប្រទេសវៀតណាម និងបានគោរពអញ្ជើញនាយករដ្ឋមន្រ្តីបុរីវ៉ាទីកង់នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗនេះ។

អញ្ជើញថ្លែងមតិជាមួយអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍកិច្ចសហប្រតិ បត្តិការជាមួយ WHO ដើម្បីធានាសុខភាពសាធារណៈ។ លោកអគ្គនាយក WHO បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយ និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ហើយសង្ឃឹមថា វៀតណាមនឹងគាំទ្រយ៉ាងសកម្មដល់សហគមន៍អន្តរជាតិក្នុងការអនុម័តកិច្ចព្រមព្រៀងសកលស្តីពីការការពារ និងឆ្លើយតបនឹងជំងឺនាពេលខាងមុខ៕ 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំស្ដីពីគោលនយោបាយអនុគ្រោះទិដ្ឋាការនិងការស្នើសុំចូលសញ្ជាតិវៀតណាមឡើងវិញ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំស្ដីពីគោលនយោបាយអនុគ្រោះទិដ្ឋាការនិងការស្នើសុំចូលសញ្ជាតិវៀតណាមឡើងវិញ

នារសៀលថ្ងៃទី៣១ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋា ភិបាលស្តីពីគោលនយោបាយលើកលែងទិដ្ឋាការឯកតោភាគី និងគោលនយោបាយ អនុគ្រោះទិដ្ឋាការសម្រាប់មុខសញ្ញាមួយចំនួន; ការស្នើសុំចូលសញ្ជាតិវៀតណាមឡើង វិញសម្រាប់ជនជាតិវៀតណាមនៅបរទេស។

Top