• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ាន ៣៥៖ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក ៣ លើកទី ២២


 ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ានបូក ៣ លើកទី ២២ (រូបថត៖ TTXVN)
 

បន្តរបៀបវារៈនៅកិច្ចប្រជុំកំពូលអាស៊ានជាន់ខ្ពស់លើកទី ៣៥ និង កិច្ចប្រជុំពាក់ព័ន្ធនានា នាព្រឹកថ្ងៃទី៤ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ នៅប្រទេសថៃ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​ដឹក​នាំគ​ណៈ​ប្រតិភូ​វៀត​ណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូក​​៣ រវាងអាស៊ាននិង​ចិន ជប៉ុន និងកូរ៉េខាងត្បូង។
 
ថ្លែងនៅក្នុង​កិច្ចប្រជុំនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃអាស៊ាន +៣ ដែល​ជា​ក្រ​បខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមានភាពស្វាហាប់បំផុតរវាងអាស៊ាននិងដៃគូនានា រួមទាំងជា​កម្លាំង​ចលករដ៏សំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់និងសកលលោក។  លោក Nguyen Xuan Phuc បាន​មាន​​ប្រសាសន៍ថា ក្នុងបរិបទដែលស្ថានភាពពិភពលោកនិងតំបន់កាន់តែមានភាពស្មុគស្មាញនោះ បណ្តា​ប្រទេស​សមាជិកអាស៊ាន +៣ ក៏កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដូច្នេះហើយ​ប្រទេស​ទាំង​អស់​គប្បី​រក្សា​និង​បង្កើន​កិច្ចសហប្រតិបត្តិការពហុភាគីនិងភាវូបនីយកម្មពាណិជ្ជកម្មដោយសេរីភាព តភ្ជាប់និង​លើក​កំពស់​សមត្ថភាព​ខ្លួនទីពឹងខ្លួនចំពោះផលប៉ះពាល់ពីខាងក្រៅ។
 
លោកនាយក​រដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានស្នើជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បង្កើន​ប្រសិទ្ធ​ភាព​និងភាពត្រៀមខ្លួនជាស្រេចនៃកិច្ចព្រមព្រៀងពហុភាគីស្តីពីគំនិតផ្តួចផ្តើម Chiang Mai (CMIM) ចំពោះករណី​វិបត្តិ និងរារាំងវិបត្តិជាសន្មតភាពផងដែរជាដើម​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានសមាគមឧស្សាហកម្ម Semiconductor អាមេរិក៖ វៀតណាមជាគោលដៅទាក់ទាញបំផុត

ប្រធានសមាគមឧស្សាហកម្ម Semiconductor អាមេរិក៖ វៀតណាមជាគោលដៅទាក់ទាញបំផុត

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក John Neuffer បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការវៀតណាម - អាមេរិកក្នុងឧស្សាហកម្ម semiconductor គឺមានសក្ដានុពលដ៏ធំធេង; ជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យ នេះនឹងបើកឱកាសជាច្រើនសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ដើម្បីរួមគ្នាពង្រីក និងធ្វើអាជីវកម្មពីប្រៀបខ្លាំងនៃភាគីនីមួយៗ។

Top