• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលទីក្រុងគែរ មិន​អាច​ចេញសេចក្តីថ្លែងការណ៍រួមបាន​ឡើយ

នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពទីក្រុងគែរ ដែលរៀបចំឡើងដោយប្រទេសអេហ្ស៊ីប នាថ្ងៃទី ២១ ខែតុលា ដើម្បីពិភាក្សាអំពីវិធីកាត់បន្ថយជម្លោះរវាងចលនាហាម៉ាស និងអ៊ីស្រាអែល ក៏ដូចជាការទប់ស្កាត់ហានិភ័យមិនទុកឲ្យជម្លោះរីករាលដាលទូទាំងតំបន់ បណ្តាមេដឹកនាំបានបរាជ័យក្នុងការយល់ព្រមលើ "កម្រិតនៃការថ្កោលទោស" និងការអំពាវនាវឱ្យមានបទឈប់បាញ់។
មេដឹកចូលរួមកិច្ចប្រជុំកំពូលសន្តិភាពទីក្រុងគែរ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៣។ រូបថត៖ TTXVN

ទស្សនៈខុសគ្នារវាងគណៈប្រតិភូអារ៉ាប់ និងគណៈប្រតិភូអឺរ៉ុបបានរារាំងដំណើរការចេញសេចក្តីថ្លែងការណ៍រួមនៅក្នុងកិច្ចប្រជុំនេះ។ ប្រភពព័ត៌មានក្នុងតំបន់បានឲ្យដឹងថា កិច្ចប្រជុំមិនអាចចេញសេចក្តីថ្លែងការណ៍រួមដោយសារតែមេដឹកនាំអឺរ៉ុបទាមទារឱ្យមានការថ្កោលទោសកងកម្លាំងហាម៉ាស និងការទទួលស្គាល់ "សិទ្ធិស្វ័យការពារ" របស់អ៊ីស្រាអែល។

ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីប លោក Ahmed Fahmy បានឲ្យដឹងថា កិច្ចប្រជុំសម្រេចបាននូវគោលដៅគឺ "បង្កើនការយល់ដឹង" រវាងប្រទេសដែលចូលរួម។ តាមនោះ តំណាងប្រទេសដែលចូលរួមកិច្ចប្រជុំទាំងអស់បានចែករំលែកទស្សនៈស្រដៀងគ្នាលើប្រធានបទផ្សេងៗគ្នាជាច្រើន រួមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សាផងដែរ។

ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតំបន់ហ្គាហ្សា អង្គការសហប្រជាជាតិ (UN) សង្ឃឹមថា ក្បួនរថយន្តទីពីរនឹងត្រូវបញ្ជូនទៅតំបន់ហ្គាហ្សា នៅថ្ងៃថ្ងៃទី ២២ ខែតុលា ដើម្បីពង្រីកការបញ្ជូនទំនិញសង្គ្រោះទៅកាន់តំបន់ឆ្នេរសមុទ្ររបស់ប៉ាឡេស្ទីននាសប្តាហ៍ខាងមុខ។ អង្គការសហប្រជាជាតិបានឲ្យដឹងថា ត្រូវការរថយន្តដឹកជំនួយប្រហែល ១០០ គ្រឿងជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការចាំបាច់នៅក្នុងតំបន់ហ្គាហ្សា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា

បន្ទាប់ពីពិធីស្វាគមន៍ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតី លោក José Raúl Mulino រួមជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសទាំងពីរ បានដំណើរការជំនួបពិភាក្សា។

Top