កិច្ចចរចាកំពូលរវាងវៀតណាម និង ស្រីលង្កា (http://www.baomoi.com/)
នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតី ក្នុងពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe និងលោកជំទាវ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៦ ដល់ ១៩ ខែមេសា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលជាន់ខ្ពស់នៃប្រទេសទាំងពីរដំណើរការកិច្ចចរចា ។ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានស្វាគមន៍ចំពោះ នាយករដ្ឋមន្ត្រីលោក RanilWickremesinghe ព្រមទាំងលោកជំទាវនិងគណៈប្រតិភូរដ្ឋាភិបាល ស្រីលង្កាដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ហើយបានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ នាពេលខាងមុខ។ នាយករដ្ឋមន្រ្តីទាំងពីររូបបានអញ្ជើញធ្វើជាកសិ្សណសាក្សីក្នុង ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ រវាងភាគីទាំងពីររួមមាន៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម និងក្រសួងអប់រំឧត្តមសិក្សានិងគមនាគមន៍ផ្លូវគោកស្រីលង្កា (ដំណាក់កាល ២០១៦ -២០២០) ផែនការសហប្រតិបត្តិការដំណាក់កាល ២០១៧ - ២០១៩ រវាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម និងក្រសួងកសិកម្មស្រីលង្កា ស្ដីអំពីការអភិវឌ្ឍវិស័យកសិកម្ម ផែនការសហប្រតិបត្តិការដំណាក់កាល ២០១៧ - ២០១៩ រវាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម និងក្រសួងរបរនេសាទត្រី និងប្រភពជលផលស្រីលង្កាក្នុងវិស័យចិញ្ចិមជលផល ។
បន្ទាប់ពីកិច្ចចរចា នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានជូនដំណឹងដល់សារព័ត៌មានអំពីលទ្ធផលនៃកិច្ចចរចារ “វៀតណាមនិងស្រីលង្កាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខបង្ការទប់ស្កាត់ឧក្រិដ្ឋកម្ម ក៏ដូចជា ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកសិកម្ម។ យើងបានឯកភាពបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យកើនឡើង១ ពាន់លានដុល្លារអាមេរិក និងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិនសហគ្រិនរបស់វៀតណាម និងស្រីលង្កា ។
បន្តអនុវត្តកិច្ចព្រមព្រៀងលើកទឹកចិត្តនិងគាំពារការវិនិយោគ និងជាពិសេសក្នុងវិស័យដូចជា ថាមពលវិទ្យាសាស្រ្ត បច្ចេកវិទ្យាអាកាសចរណ៍ និងទូរគមនាគមន៍ ផលិតកម្មទឹកដោះគោ”
នាល្ងាចថ្ងៃទីខែ១៧ ខែមេសា ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីស្រីលង្កា លោក Ranil Wickremesinghe បានជួបសម្ដែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។ នាយប់ថ្ងៃដដែលនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោកជំទាវបានរៀបចំពិធីជប់លៀងស្វាគមន៍នាយករដ្ឋមន្រ្តី លោក Ranil Wickremesinghe និងលោកជំទាវព្រមទាំងពគណៈប្រតិភូស្រីលង្កា ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម