• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចការវប្បធម៌ការទូតរួមចំណែកបង្កើតឡើងសាររបស់ជាតិ

សន្និសីទការទូតលើកទី៣០និងសន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី ១៩ នឹងបានប្រារព្ធនៅទីក្រុងហា​ណូយ​ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៨។ ក្នុងឱកាសនេះ ឧបការីរដ្ឋមន្ត្រីការបរទេស លោក Pham Sanh Chau អញ្ជើញផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានស្តីពីបញ្ហាស្នូលនៃកិច្ចការវប្បធម៌ការទូតនាពេលខាងមុខ។

តាមនោះ វប្បធម៌ការទូតត្រូវបានចាត់ទុកជាសសរទ្រូងនៃខឿនការទូតពេញលេញរបស់វៀតណាម។ យោងតាមស្មារតី​បញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc ភារកិច្ចស្នូលរបស់ផ្នែកវប្បធម៌ាការទូត នាពេលខាងមុខគឹបម្រើឲ្យគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ។ ដើម្បីអនុវត្តន៍បាននូវភារកិច្ចនេះ ផ្នែកវប្បធម៌ការទូតនឹងផ្តោតសំខាន់លើខ្លឹមសារមួយចំនួន រួមមាន៖ កសាងផែនការមេស្តីពីវប្បធម៌ការទូត ដោយ​ភ្ជាប់ជាមួយគោលដៅកិច្ចការបរទេស សំណូមពរនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌។ រួមជាមួយគ្នានោះ ណែនាំឲ្យប្រជាជន អនុវត្តន៍នូវវប្បធម៌ការទូត ក្នុងនោះកសាងរូបភាពជាតិ ពាណិជ្ជសញ្ញារបស់តំបន់ ចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវនិងមានប្រសិទ្ធភាពនៅបណ្តាអង្គការ វេទិកាពហុភាគី អំពីវប្បធម៌ ក​សាង​រូបភាពវៀតណាមជាសមាជិកមួយមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ ជាពិសេស រកឃើញនូវនិន្នាការធំៗអំពីវប្បធម៌ការទូត អប់រំ វិទ្យាសាស្ត្រ សង្គម ដែលជះឥទ្ធិពលដល់សន្តិសុខនិងការអភិវឌ្ឍរបស់ពិភពលោក ពីនោះ ក្តាប់ជាប់ឱកាស ម្ចាស់ការទប់ទល់ជាមួយបញ្ហាប្រឈមទាំងអស់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top