• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតនូវែលសេឡង់សរសើរអត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាម

នាថ្ងៃទី ១២ ខែមីនា គេហទំព័រព័ត៌មាន rnz.co.nz (នូវែលសេឡង់) បានចុះផ្សាយអត្ថបទរបស់អ្នកនិពន្ធ Alexia Russell ដែលមានចំណងជើងថា “ហេតុអ្វីបានជាយើងចង់ធ្វើជាមិត្តជាមួយវៀតណាម” ដោយក្នុងនោះ បានសរសេរថា វៀតណាមជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក និងកំពុងជំរុញទំនាក់ទំនងពាណិជ្ជកម្មជាច្រើន រួមទាំងជាមួយនូវែលសេឡង់ផងដែរ។

យោងតាមអត្ថបទនេះ វៀតណាមក៏ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយក្នុងពិភពលោកនាពេលបច្ចុប្បន្ន ដោយចំនួនភ្ញៀវទេសចរអន្តរជាតិ កើនឡើង ៤៣% នៅឆ្នាំ ២០២៤ ជាមួយនឹងចំណុចទាក់ទាញជាច្រើនទាក់ទងនឹងតម្លៃចំណាយ ទេសភាពធម្មជាតិ និងមុខម្ហូប។

សូមគូសបញ្ជាក់ថា ចាប់ពីខែកញ្ញា ឆ្នាំ ២០២៥ ភ្ញៀវទេសចរនូវែលសេឡង់នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរមកកាន់ប្រទេសវៀតណាម នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍តម្លៃថោក Vietjet ចាប់ផ្តើមជើងហោះហើររវាងទីក្រុង Auckland និងទីក្រុងហូជីមិញ។

លើសពីនេះ ទំនាក់ទំនងរវាងវៀតណាម និងនូវែលសេឡង់កំពុងរីកចម្រើន។ ចាប់តាំងពីឆ្នាំ ២០១៧ មក ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ១២៣% ហើយវៀតណាមឥឡូវនេះគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ១៤ របស់នូវែលសេឡង់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នាថ្ងៃទី ៦ ខែកុម្ភៈ បានអំពាវនាវឱ្យរុស្ស៊ី និងចិនចូលរួមក្នុងការចរចាពហុភាគីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការផុតកំណត់ជាផ្លូវការនៃសន្ធិសញ្ញា New START។

Top