នាពេលថ្មីៗនេះ តាមសំណើរបស់ក្រុមប្រឹក្សាជំនាញខាងការពារ សុខភាពរបស់កម្មាភិបាលមជ្ឈិម លោកអគ្គលេខាបក្ស Nguyen Phu Trong កំពុងគ្រប់គ្រងការងារផង និងទទួលការព្យាបាល និងថែទាំសុខភាពផង។
ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស ថ្នាក់ដឹកនាំសំខាន់ៗ និងសមមិត្តអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស បានចង្អុលការផ្ទាល់ដល់បណ្ដាស្ថាប័នជំនាញដែលប្រមូលផ្តុំក្រុមសាស្រ្តាចារ្យ វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យ អ្នកជំនាញឈានមុខក្នុងវិស័យ និងលក្ខខណ្ឌអំណោយផលល្អបំផុតសម្រាប់ការព្យាបាល និងថែទាំសុខភាពរបស់លោកអគ្គលេខាបក្ស។
មកដល់ពេលនេះ ដោយតម្រូវការបន្តអាទិភាពរយៈពេលសម្រាប់លោកអគ្គលេខាបក្ស ផ្តោតលើការព្យាបាលសកម្ម និងធានាការគ្រប់គ្រងទូទៅរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស។ ដោយផ្អែកលើបទបញ្ញត្តិធ្វើការរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្សនីតិកាល XIII នាពេលខាងមុខ ការិយាល័យនយោបាយបានចាត់សមមិត្ត To Lam សមាជិកការិយាល័យនយោបាយ ជាប្រធានរដ្ឋ ដើម្បីធ្វើជាអធិបតីការងាររបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស តាមទំនួលខុសត្រូវ និងសិទ្ធិអំណាចដែលកំណត់ដោយការិយាល័យនយោបាយ។
ការិយាល័យនយោបាយអំពាវនាវឱ្យបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលជឿជាក់លើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ ពង្រឹងសាមគ្គីភាព ឯកភាពគ្នា ព្រួតដៃជាមួយគ្នា បន្តពង្រីកលទ្ធផលដែលសម្រេចបាន សមិទ្ធិផលសំខាន់ៗ និងគ្រប់ជ្រុងជ្រោយដែលប្រទេសជាតិយើងសម្រេចបាន ខិតខំជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា សម្រេចបានជោគជ័យនូវគោលដៅដែលបានដាក់ចេញក្នុងមហាសន្និបាតបក្សលើកទី១៣ រក្សាស្ថិរភាពនយោបាយ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជំរុញអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងខាងស្មារតី និងសម្ភារៈ/.







