ព័ត៌មាន

ការិយាល័យនយោបាយបានជូនដំណឹងអំពីស្ថានភាពសុខភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong

អាទិភាពរយៈពេលសម្រាប់លោកអគ្គលេខាបក្ស Nguyen Phu Trong ផ្តោតលើការព្យាបាលសកម្ម ការិយាល័យនយោបាយបានចាត់លោក To Lam ដែលជាសមាជិកការិយាល័យនយោបាយ ជាប្រធានរដ្ឋ ធ្វើជាអធិបតីការងាររបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស។

នាពេលថ្មីៗនេះ តាមសំណើរបស់ក្រុមប្រឹក្សាជំនាញខាងការពារ សុខភាពរបស់កម្មាភិបាលមជ្ឈិម លោកអគ្គលេខាបក្ស Nguyen Phu Trong កំពុងគ្រប់គ្រងការងារផង និងទទួលការព្យាបាល និងថែទាំសុខភាពផង។

លោកអគ្គលេខាបក្ស Nguyen Phu Trong ។ រូបថត៖ VNA

ការិយាល័យនយោបាយ គណៈលេខាមជ្ឈិម​បក្ស ថ្នាក់ដឹកនាំសំខាន់ៗ និងសមមិត្តអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិម​បក្ស បានចង្អុលការផ្ទាល់ដល់បណ្ដាស្ថាប័ន​ជំនាញដែលប្រមូលផ្តុំក្រុមសាស្រ្តាចារ្យ វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យ អ្នកជំនាញឈានមុខក្នុងវិស័យ និងលក្ខខណ្ឌអំណោយផលល្អបំផុតសម្រាប់ការព្យាបាល និងថែទាំសុខភាពរបស់លោកអគ្គលេខាបក្ស។

មកដល់ពេលនេះ ដោយតម្រូវការបន្តអាទិភាពរយៈពេលសម្រាប់លោកអគ្គលេខាបក្ស ផ្តោតលើការព្យាបាលសកម្ម និងធានាការគ្រប់គ្រងទូទៅរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស។ ដោយផ្អែកលើបទបញ្ញត្តិធ្វើការរបស់គណៈកម្មាធិការមជ្ឈិម​បក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិម​បក្សនីតិកាល XIII នាពេលខាងមុខ ការិយាល័យនយោបាយបានចាត់សមមិត្ត To Lam សមាជិកការិយាល័យនយោបាយ ជាប្រធានរដ្ឋ ដើម្បីធ្វើជាអធិបតីការងាររបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិម​បក្ស តាមទំនួលខុសត្រូវ និងសិទ្ធិអំណាចដែលកំណត់ដោយការិយាល័យនយោបាយ។

ការិយាល័យនយោបាយអំពាវនាវឱ្យបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលជឿជាក់លើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ ពង្រឹងសាមគ្គីភាព ឯកភាពគ្នា ព្រួតដៃជាមួយ​គ្នា បន្តពង្រីកលទ្ធផលដែលសម្រេចបាន សមិទ្ធិផលសំខាន់ៗ និងគ្រប់ជ្រុង​ជ្រោយដែលប្រទេសជាតិយើងសម្រេចបាន ខិតខំជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា សម្រេចបានជោគជ័យនូវគោលដៅដែលបានដាក់​ចេញក្នុងមហាសន្និបាតបក្សលើកទី១៣ រក្សាស្ថិរភាពនយោបាយ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជំរុញអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាព​រស់នៅរបស់​ប្រជាជនទាំងខាង​ស្មារតី និងសម្ភារៈ/.


top