• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការហាត់សមបឋមថ្នាក់រដ្ឋ នៃពិធីព្យុហយាត្រា ដង្ហែក្បួននៅទីលាន Ba Dinh

នាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ការហាត់សមបឋមថ្នាក់រដ្ឋនៃពិធីព្យុហយាត្រានិងដង្ហែក្បួនអបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិទី ២ កញ្ញា បានប្រព្រឹត្តទៅនៅទីលាន Ba Dinh ទីក្រុងហាណូយ។ មុនពេលចាប់ផ្តើមការហាត់សមបឋម នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ រួមជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋបានជូនអំណោយនិងលើកទឹកចិត្តដល់កងកម្លាំងដែលចូលរួមក្នុងពិធីព្យុហយាត្រានិងដង្ហែក្បួន។

ការហាត់សមបឋមថ្នាក់រដ្ឋ នៃពិធីព្យុហយាត្រា ដង្ហែក្បួននៅទីលាន Ba Dinh ។ រូបថត៖ Quang Trung/VOV

ការហាត់សមបឋមនេះ មានការចូលរួមពីមនុស្សជាង ៤០.០០០ នាក់ រួមមាន កងទ័ពប្រជាជន នគរបាលប្រជាជន ក្រុមឈរជើងនិងសម្ភារៈយោធា យានជំនិះពិសេស រួមជាមួយនឹងក្រុមមហាជន និងប្រជាពលរដ្ឋចូលរួមផងដែរ។ ជាពិសេស ចាប់ផ្តើមការហាត់សម គឺជាការផ្សាយបន្តផ្ទាល់ពីខេត្ត Khanh Hoa ដែលមានរូបភាពនៃក្បួនដង្ហែរបស់កងកម្លាំងប្រដាប់អាវុធនៅសមុទ្រ ដោយមានការចូលរួមពីនាវាមុជទឹក នាវាការពារមីស៊ីល  នាវាបំពាក់មីស៊ីល នាវាប៉ូលិសសមុទ្រ នាវាពេទ្យយោធា និងឧទ្ធម្ភាគចក្រ។ល។

 

ការហាត់សមបឋមនេះ ក៏មានការចូលរួមពីកងទ័ពឡាវ កម្ពុជា និងរុស្ស៊ីផងដែរ។ តាមផែនការ មុននឹងចូលដល់ពិធីអបអរសាទរជាផ្លូវការនៅព្រឹកថ្ងៃទី២ ខែកញ្ញា នឹងប្រព្រឹត្តទៅការហាត់សមសរុបនៃពិធីព្យុហយាត្រានិងដង្ហែក្បួន នាព្រឹកថ្ងៃទី៣០ ខែសីហា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

នាព្រឹកថ្ងៃទី១១ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបលោក តាណាកា អាគីហ៊ីកូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top