• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការស្វែងរកអដ្ឋិធាតុទាហានអាមេរិក៖ គំរូក្នុងកិច្ចសហប្រតិបត្តិការជំនះលើ​ផលវិបាកនៃសង្គ្រាមវៀតណាម-អាមេរិក

នាប៉ុន្មានថ្ងៃថ្មីៗនេះ គណៈប្រតិភូក្រសួងការបរទេសវៀតណាម និងស្ថានទូតអាមេរិកបានចូលរួមការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកនៅភូមិ Cop ឃុំ Huong Phung ស្រុក Huong Hoa ខេត្ត Quang Tri ។

នេះមិនត្រឹមតែជាបេសកកម្មមនុស្សធម៌ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃការផ្សះផ្សា បង្ហាញពីស្មារតីអត់ធ្មត់ ទុកអតីតកាលនៅមួយអន្លើ ហើយសម្លឹងមើលឆ្ពោះទៅអនាគតទៀតផង។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet ប្រធានគណៈប្រតិភូវៀតណាមបានមានប្រសាសន៍ថា ៖ “ការដែលយើងចាប់ផ្តើមស្វែងរកជនអាមេរិកដែលបាត់ខ្លួននៅវៀតណាមបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស (១៩៧៣) បានបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាម អនុលោមតាមកិច្ចព្រមព្រៀងជាមួយភាគីអាមេរិក។ ទន្ទឹមនឹងនោះបានបង្ហាញពីគំនិតដ៏ធំធេងនិងចក្ខុវិស័យដ៏អស្ចារ្យរបស់ថ្នាក់ដឹកនាំវៀតណាម។ ភាពអត់ឱននិងការទុកគំនុំគុំកួននៅមួយអន្លើ ខ្ញុំគិតថានេះ ជារឿងដ៏អស្ចារ្យបំផុតរបស់វៀតណាម”។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet និងឯកអគ្គរដ្ឋទូត Marc E. Knapper បានចុចប៊ូតុងដើម្បីរំសាយគ្រាប់បែកចង្កោមមួយ នាំមកនូវសន្តិភាពដល់ប្រជាជនក្នុងតំបន់។ រូបថត៖ VOV

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper បានអះអាងថា នេះមិនត្រឹមតែជាបេសកកម្មមនុស្សធម៌ប៉ុណ្ណោះទេ ជាគំរូក្នុងកិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាមរវាងប្រទេសទាំងពីរ រួមចំណែកកសាងនិមិត្តរូបនៃការផ្សះផ្សារវាងវៀតណាម និងសហរដ្ឋអាមេរិកទៀតផង។

ក្នុងរយៈពេលជាច្រើនទស្សវត្សកន្លងមក វៀតណាមបានស្វែងរក និងប្រគល់អដ្ឋិធាតុទាហានអាមេរិកជាង ១.២០០ ទៅឲ្យសហរដ្ឋអាមេរិកវិញ និងជួយសហរដ្ឋអាមេរិកកំណត់អត្តសញ្ញាណទាហន ៧៣៥ នាក់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមអំពាវនាវឱ្យនាំសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយចូលជាធរមានក្នុងពេលឆាប់ៗ

វៀតណាមអំពាវនាវឱ្យនាំសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយចូលជាធរមានក្នុងពេលឆាប់ៗ

ថ្លែងនៅកិច្ចប្រជុំនេះ អគ្គទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធានបេស កកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងជាថ្មីនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ក្នុងការរំសាយអាវុធ ប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ ព្រមទាំងធានាសិទ្ធិ នៃប្រទេសនានាក្នុងការប្រើប្រាស់ថាមពលបរមាណូក្នុងគោលដៅសន្តិភាព។

Top