• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការសម្រេចផែនការបញ្ចេញទុនវិនិយោគសាធារណៈនឹងមិនដាក់សម្ពាធខ្លាំងទៅលើអតិផរណា

យោងតាមអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Nguyen Duc Chi គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ សម្រេចបាន ជាង ៥១% នៃផែនការ។ គោលដៅ និងសកម្មភាពរបស់រដ្ឋាភិបាលគឺបញ្ចេញឱ្យអស់ ១០០% នៃផែនការឆ្នាំ ២០២៥។ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំខែកញ្ញា របស់រដ្ឋាភិបាលវៀតណាម ដែលធ្វើឡើងនារសៀលថ្ងៃទី៥ ខែតុលា នៅទីក្រុងហាណូយ ដោយឆ្លើយសំណួរអំពី ផលប៉ះពាល់នៃការបញ្ចេញទុនវិនិយោគសាធារណៈលើការគ្រប់គ្រងអតិផរណា កំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការធានាកំណើនប្រកបដោយ ចីរភាពនោះ ថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ការសម្រេចផែនការបញ្ចេញ ទុនវិនិយោគសាធារណៈ ១០០% នឹងមិនដាក់សម្ពាធខ្លាំងពេកលើអតិផរណានោះទេ។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Nguyen Duc Chi។ (រូបថត៖ VGP)
 
យោងតាមអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Nguyen Duc Chi គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ សម្រេចបាន ជាង ៥១% នៃផែនការ។ គោលដៅ និងសកម្មភាពរបស់រដ្ឋាភិបាលគឺបញ្ចេញឱ្យអស់ ១០០% នៃផែនការឆ្នាំ ២០២៥។ លោកអនុរដ្ឋមន្ត្រី Nguyen Duc Chi បានឲ្យដឹងថា៖
“ការសម្រេចបាន ១០០% នៃផែនការ យើងនឹងឆ្ពោះទៅការគ្រប់គ្រងអតិផរណាឲ្យស្ថិតក្រោមកម្រិតដែលបានប្រកាសពីមុន។ យើងមិនចាំបាច់ព្រួយបារម្ភថា ការបញ្ចេញដើមទុនវិនិយោគសាធារណៈ នឹងបង្កឲ្យ មានផលប៉ះពាល់អវិជ្ជមានលើសន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ច និងតុល្យភាពសំខាន់ៗផ្សេង ទៀតនៃសេដ្ឋកិច្ចនោះទេ ប៉ុន្តែវាគ្រាន់តែមានឥទ្ធិពលវិជ្ជមានទៅលើសន្ទស្សន៍ដែល យើងបានកំណត់តាំងពីដើមឆ្នាំប៉ុណ្ណោះ”។
ការបញ្ចេញទុនវិនិយោគសាធារណៈឲ្យបានពេញលេញ គឺជាកត្តាសំខាន់មួយ ដែលត្រូវបានចាត់ទុកថាជាសសរស្តម្ភមួយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច រួមចំណែកដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាបាននូវតុល្យភាពសំខាន់ៗ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top