អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Nguyen Duc Chi។ (រូបថត៖ VGP)
យោងតាមអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Nguyen Duc Chi គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ សម្រេចបាន ជាង ៥១% នៃផែនការ។ គោលដៅ និងសកម្មភាពរបស់រដ្ឋាភិបាលគឺបញ្ចេញឱ្យអស់ ១០០% នៃផែនការឆ្នាំ ២០២៥។ លោកអនុរដ្ឋមន្ត្រី Nguyen Duc Chi បានឲ្យដឹងថា៖ “ការសម្រេចបាន ១០០% នៃផែនការ យើងនឹងឆ្ពោះទៅការគ្រប់គ្រងអតិផរណាឲ្យស្ថិតក្រោមកម្រិតដែលបានប្រកាសពីមុន។ យើងមិនចាំបាច់ព្រួយបារម្ភថា ការបញ្ចេញដើមទុនវិនិយោគសាធារណៈ នឹងបង្កឲ្យ មានផលប៉ះពាល់អវិជ្ជមានលើសន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ច និងតុល្យភាពសំខាន់ៗផ្សេង ទៀតនៃសេដ្ឋកិច្ចនោះទេ ប៉ុន្តែវាគ្រាន់តែមានឥទ្ធិពលវិជ្ជមានទៅលើសន្ទស្សន៍ដែល យើងបានកំណត់តាំងពីដើមឆ្នាំប៉ុណ្ណោះ”។
ការបញ្ចេញទុនវិនិយោគសាធារណៈឲ្យបានពេញលេញ គឺជាកត្តាសំខាន់មួយ ដែលត្រូវបានចាត់ទុកថាជាសសរស្តម្ភមួយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច រួមចំណែកដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាបាននូវតុល្យភាពសំខាន់ៗ៕