• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការវិនិយោគដែលសមស្របសម្រាប់ជំរុញកំណើន

អញ្ជើញចូលរួមកិច្ចប្រជុំមានអគ្គលេខាគណៈកម្មាធិ ការ ប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភាលោក Vuong Dinh Hue។
 

ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ TTXVN)
 
សមាជិការរដ្ឋសភាខេត្ត Binh Thuan លោកស្រី Bo Thi Xuan Linh ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ Doan Tan/TTXVN)


នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈប្រតិភូដែលចូលរួមសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៥ បានចាប់ផ្តើមកិច្ចប្រជុំផ្ទាល់មុខ និងពិភាក្សានៅសាលប្រជុំស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២១ គម្រោងផែនការឆ្នាំ២០២២ និងពិភាក្សាអំពីរបាយការណ៍របស់រដ្ឋាភិបាលស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងកូវីដ-១៩ របស់រដ្ឋាភិបាល។ អញ្ជើញចូលរួមកិច្ចប្រជុំមានអគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោកPham Minh Chinh និងប្រធានរដ្ឋសភាលោក Vuong Dinh Hue។

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំនេះ សមាជិករដ្ឋសភាបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩។ ហើយរដ្ឋាភិបាលផ្លាស់ប្តូរយុទ្ធសាស្ត្រសមស្របពីសូន្យកូវីដ ទៅជាការសម្របខ្លួនប្រកបដោយសុវត្ថិភាព និងអាចបត់បែនបាន។ ក្នុងបរិបទនៃការខ្វះខាតវ៉ាក់សាំង ផលិតផលជីវសាស្រ្ត ឱសថ និងឧបករណ៍វេជ្ជសាស្ត្រ វៀតណាមបានជំរុញ ការទូតវ៉ាក់សាំង ដែលជាទិសដៅត្រឹមត្រូវ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងជំងឺរាតត្បាត។ មេរៀនដែលទទួលបានពីជំងឺរាតត្បាតកូវីដ ១៩ ក៏បានបង្ហាញពីសារៈសំខាន់នៃប្រព័ន្ធសុខាភិបាលមូលដ្ឋាន តួនាទីសំខាន់នៃប្រព័ន្ធសន្តិសុខសង្គមក្នុងការធានាសុវត្ថិភាពប្រជាជនប្រឆាំងនឹងការប្រែប្រួលសេដ្ឋកិច្ច-សង្គម។ ក្នុងរយៈពេលវែង សមាជិកសភាជាច្រើនបានសង្កត់ធ្ងន់លើតម្រូវការក្នុងការវិនិយោគលើវិស័យសុខាភិបាល។

សមាជិការសភា Bo Thi Xuan Linh គណៈប្រតិភូរដ្ឋសភាខេត្ត Binh Thuan បានលើកមតិថា៖ “រដ្ឋាភិបាលបានស្រាវជ្រាវដើម្បីពង្រឹងការព្យាករណ៍និន្នាការនៃជំងឺរាតត្បាតកូវីដ ១៩ ដោយផ្តោត លើធនធានវិនិយោគលើវិស័យសុខាភិបាល។ ពង្រឹងសមត្ថភាពនៃប្រព័ន្ធសុខាភិបាលមូលដ្ឋាន ដើម្បីសម្របខ្លួនទៅនឹងជំងឺរាតត្បាតក្នុងស្ថានភាពថ្មី និងយកចិត្តទុកដាក់លើការវិនិយោគលើសម្ភារៈបរិក្ខារពេទ្យ ក៏ដូចជាធនធានមនុស្សសម្រាប់ការថែទាំសុខភាពនៅមូលដ្ឋាន។ ទី៣ គឺបន្តយុទ្ធសាស្ត្រការទូតវ៉ាក់សាំង។ ស្នើឱ្យរដ្ឋាភិបាលដឹកនាំការលើកកម្ពស់ការស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំងក្នុងស្រុក ដើម្បីផ្គត់ផ្គង់ និងចែកចាយវ៉ាក់សាំងយ៉ាងសកម្ម ដោយសមហេតុផល”។

ទាក់ទងនឹងការគ្រប់គ្រងសេដ្ឋកិច្ច-សង្គម គណៈប្រតិភូបានចាត់ទុកថា កត្តាកំណត់សម្រេចមួយសម្រាប់ដំណើរការស្តារសេដ្ឋកិច្ចសង្គមនាពេលខាងមុខ គឺការនាំកម្លាំងពលករឱ្យវិលត្រឡប់ មកធ្វើការឡើងវិញបានយ៉ាងឆាប់រហ័ស។ ដោយសង្កត់ធ្ងន់ថា ការការពារជំងឺកូវីដ-១៩ មិនមែនជាកិច្ចការភ្លាមៗទេ បណ្តាសមាជិកសភាបានស្នើឱ្យរដ្ឋាភិបាលមានយុទ្ធសាស្ត្ររយៈពេលវែងក្នុងការកសាង និងពង្រឹងកម្លាំងពលកម្មដែលមានការរៀបចំឱ្យកាន់តែប្រសើរឡើង ជាមួយនឹងដំណោះស្រាយបណ្តុះបណ្តាលឡើងវិញ និងផ្លាស់ប្តូរអាជីពសមស្រប។ លោក Pham Trong Nghia គណៈប្រតិភូរដ្ឋសភាខេត្ត Lang Son បានឲ្យដឹងថា៖ “ចាំបាច់ត្រូវចេញជាបន្ទាន់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ដំណាក់កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ មានផែនការជាក់ស្តែងក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជាពិសេសក្នុងការអប់រំថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សាជាមួយស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រដ៏មានកិត្យានុភាពនៅលើពិភពលោក។ នាពេលថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ COP 26 លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទស្សនានិងជួបធ្វើការជាមួយគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញជាច្រើននៅលើពិភពលោក និងជាពិសេសបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអប់រំរវាងអង្គភាពអាជីវកម្មនៃប្រទេសវៀតណាម និងសាលារៀនក្រោមសាកលវិទ្យាល័យ Oxford។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ បើកចេញទ្វារសម្រាប់និស្សិតវៀតណាមចូលទៅក្នុងបរិយាកាសសិក្សាឈានមុខគេមួយរបស់ពិភពលោក។ ក្រៅពីនេះ ត្រូវអភិវឌ្ឍយ៉ាងខ្លាំងលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញជាឧបករណ៍ដ៏ល្អបំផុតសម្រាប់កម្មករក្នុងការធ្វើជាម្ចាស់ម៉ាស៊ីន។ ធនធានមនុស្សគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ប្រទេសនីមួយៗក្នុងដំណើរការសកលភាវូបនីយកម្ម”។

នៅក្នុងសម័យពិភាក្សាផងដែរ មតិជាច្រើនបានស្នើឱ្យរដ្ឋាភិបាលគ្រប់គ្រងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុដោយភាពបត់បែន រៀបចំរចនាសម្ព័ន្ធដើមទុនវិនិយោគសាធារណៈឡើងវិញ និងគ្រប់គ្រងការចំណាយថវិកាយ៉ាងតឹងរ៉ឹង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតមកជូនសារតាំង

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតមកជូនសារតាំង

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋ (នៃទីក្រុងហាណូយ) ប្រធានរដ្ឋលោក លឿង គឿង បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតមកពីប្រទេសក្រិក កូឡុំប៊ី ប៉ាណាម៉ា លីបេរីយ៉ា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សាធារណរដ្ឋកុងហ្គោ ប៊ូរុនឌី ព័រទុយហ្គាល់ និង តង់ហ្សានី ដែលអញ្ជើញមកជូនសារតាំងចាប់ផ្តើមបេសកកម្មការទូតនៅវៀតណាមនិងទទួលបន្ទុកមុខដំណែង។

Top