• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការប្រមូលមតិសាធារណៈស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ នឹងចាប់ផ្ដើមនៅថ្ងៃទី ៦ ឧសភា

ក្នុងសម័យប្រជុំពិភាក្សានៅសាលប្រជុំនារសៀលថ្ងៃដដែល ផ្តល់យោបល់លើការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ សមាជិករដ្ឋសភាបានសម្តែងការគាំទ្រខ្ពស់ចំពោះភាពចាំបាច់ គោលដៅ តម្រូវការ និងការតំរង់ទិសខ្លឹមសារសម្រាប់ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្ម នុញ្ញឆ្នាំ ២០១៣។
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ផ្ដល់យោបល់នៅពេលពិភាក្សាជាក្រុម។ (រូបថត៖ VOV)

នារសៀលថ្ងៃទី ៥ ឧសភា ដោយមានអត្រាឯកភាពខ្ពស់ អង្គប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងសេចក្តីសម្រេចចិត្តស្តីពីការបង្កើតគណៈកម្មការទទួលបន្ទុកសេចក្តីព្រាងវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។

មុននោះ ក្នុងសម័យប្រជុំពិភាក្សានៅសាលប្រជុំនារសៀលថ្ងៃដដែល ផ្តល់យោបល់លើការធ្វើ
វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ សមាជិករដ្ឋសភាបានសម្តែងការគាំទ្រខ្ពស់ចំពោះភាពចាំបាច់ គោលដៅ តម្រូវការ និងការតំរង់ទិសខ្លឹមសារសម្រាប់ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ លោក Nguyen Tam Hung សមាជិករដ្ឋសភានៃខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖

“ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមរដ្ឋធម្មនុញ្ញលើកនេះ គឺជាការបោះជំហានប្រវត្តិសាស្ត្រមួយ ដោយមានលក្ខណៈស្ថាបនាស្ថាប័នយ៉ាងស៊ីជម្រៅ ចាក់គ្រឹះគតិយុត្តិសម្រាប់បន្តរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ នាពេលនេះ គឺជាតម្រូវការជៀសមិនរួចនៃស្ថានភាពជាក់ស្ដែង”។

ចាប់ពីថ្ងៃទី ៦ ឧសភា ប្រទេសវៀតណាមនឹងរៀបចំការប្រមូលមតិយោបល់សាធារណៈស្ដីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។ ផ្តល់ព័ត៌មានបន្ថែមអំពីសកម្មភាពនេះ លោក Hoang Thanh Tung ប្រធានគណៈកម្មាធិការច្បាប់និងយុត្តិធម៌ បានមានប្រសាសន៍ថា៖

“ក្នុងការប្រមូលមតិយោបល់សាធារណៈលើកនេះ យើងខ្ញុំនឹងអនុវត្តន៍វិធីសាស្រ្តថ្មីតាមរយៈបច្ចេកវិទ្យាព័ត៌មាន នោះគឺអនុវត្តន៍កម្មវិធី VneID ដើម្បីជួយប្រមូលមតិយោបល់របស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស គ្រប់គ្រាន់ ហើយអាចក្រេបយក ពន្យល់ ហើយឆ្លើយតបនឹងកាលកំណត់បន្ទាន់នៃការប្រមូលមតិលើកនេះ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

មតិសាធារណៈលើសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

មតិសាធារណៈលើសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

នាថ្ងៃទី ៤ ឧសភា អគ្គលេខាបក្ស លោក តូ ឡឹម បានចុះហត្ថលេខានិងចេញផ្សាយសេចក្តីសម្រេចចិត្តមជ្ឈិម លេខ ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដោយសង្កត់ធ្ងន់ថា “សេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករ ដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ”។ អ្នកជំនាញសេដ្ឋកិច្ច និងធុរកិច្ចជាច្រើនចាត់ទុកថា នេះជាឯកសារមានលក្ខណៈទម្លុះទម្លាយ ដែលអាចចាត់ទុកថាជា “សេចក្តីប្រកាសអំពីកំណែទម្រង់” ថ្មីសម្រាប់សេដ្ឋ កិច្ចឯកជន ដោយសារតែមានចំណុចសំខាន់ៗជាច្រើន ដែលមិនធ្លាប់មានពីមុនមក។

Top