• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបំផ្ទុះផ្ទួនគ្នានៅស្រីលង្កា៖ ចំនួនជនរងគ្រោះស្លាប់បានកើនឡើង ៣១០ នាក់


 មឈូសរបស់ជនរងគ្រោះត្រូវបានសម្លាប់នៅក្នុងការផ្ទុះនៅទីក្រុង Negombo ប្រទេសប្រទេសស្រីលង្កា (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 
 

 នាថ្ងៃទី ២៣ ខែមេសា ឆ្នាំ​២០១៩ ប៉ូលិសស្រីលង្កាបានឲ្យដឹងថា ចំនួនមនុស្សត្រូវស្លាប់​ក្នុងការបំផ្ទុះ​ផ្ទួនគ្នាមុន​នេះ ២ ​ថ្ងៃ នៅតាម​បណ្ដាវិហារ​កាតូលិក និងសណ្ឋាគារដ៏ប្រណិតៗនៅប្រទេសនេះបានកើន​ឡើង ៣១០ នាក់។ 
 
​តាម អ្នកនាំពាក្យប៉ូលិសស្រីលង្កាលោក Ruwan Gunasekera បាននិយាយថា មានមនុស្សប្រមាណ ៥០០ នាក់ ត្រូវ​រង​របួសក្នុងការបំផ្ទុះផ្ទួនគ្នានេះ។ គិ​តដល់ថ្ងៃទី ២៣ ខែមេសា ក​ងកម្លាំង​មាន​សមត្ថកិច្ច​បាន​ចាប់ឃុំ​ខ្លួន​ជន​ជាប់សង្ស័យ​ចំនួន ៤០ នាក់ ដែលក្នុងនោះភាគច្រើនគឺ​ជនជាតិស្រីលង្កា។

កាល​ពីថ្ងៃទី ២២ ខែមេសា ឆ្នាំ​២០១៩ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជា​តិ​បាន​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្កា​រ​ចំពោះការវាយប្រហារភេរវកម្មទាំងនេះនៅស្រីលង្កា។ ក្នុងសេចក្តីប្រកាសមួយ ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការ​សហប្រជាជាតិ​បានលើកច្បាស់ថាចាំបាច់ត្រូវនាំជនល្មើស អង្គការចាត់តាំង ផ្ដល់ជំ​នួយហិរញ្ញវត្ថុ និងគាំទ្រ​សកម្ម​ភាពភេរវកម្មទាំងនេះទៅជំនុំជម្រះចំពោះមុខច្បាប់។
 
ក្នុងពេលនេះ អ្ន​កនាំពាក្យសេតវិមានលោក Hogan Gidley បាននិយាយថា នាថ្ងៃទី ២២ ខែមេសាប្រធា​នាធិ​បតី​អាមេរិក លោក Donald Trump បានហៅការវាយប្រហារទាំងនេះនៅស្រីលង្កាគឺជា អំពើភេរវកម្ម​ដ៏បង្ហូរ​ឈាម​ច្រើន​បំផុត តាំងពីបណ្ដាការវាយប្រហារភេរវកម្មនាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ នៅអាមេរិក។ នៅក្នុង​ការ​សន្ទនា​​តាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe នោះ លោកប្រធានាធិបតី​អាមេរិក បានសន្យានឹងជួយស្រីលង្កា ស៊ើបអង្កេត និង ចាប់ជ​នល្មើសផ​ងដែរ៕

 

តាម VOV5 – វិទ្យុសំឡេង​វៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top