• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបោះឆ្នោតនៅ​អាមេរិកឆ្នាំ ២០២៤​៖ បេក្ខជន​ទាំង​ពីរបាន​​បញ្ជាក់​ពីការចូលរួម​​សម័យ​​ជជែកដេញដោលនៅថ្ងៃទី ១០ ខែកញ្ញា

បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump និងគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris នឹងចូលរួមក្នុងការជជែកដេញដោលនាថ្ងៃទី ១០ ខែកញ្ញា នៅលើប៉ុស្តិ៍ទូរទស្សន៍ ABC News។ នេះគឺជាការប្រឈមមុខដោយផ្ទាល់ជាលើកដំបូងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានភាពប្រកៀកប្រកិតយ៉ាងខ្លាំងនៅក្នុងការស្ទង់មតិជាសាធារណៈ។
លោក Donald Trump និងលោកស្រី Kamala Harris ។ រូបថត៖ REUTERS

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៨ ខែសីហា អតីតប្រធានាធិបតី លោក Donald Trump បានសម្តែងពីបំណងចង់មានសម័យជជែកដេញដោលចំនួនពីរបន្ថែមទៀតនៅថ្ងៃទី ៤ ខែកញ្ញានិងថ្ងៃទី ២៥ ខែកញ្ញា ដែលនឹងផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍ Fox និង NBC ។

នៅលើបណ្តាញសង្គម X លោកស្រីអនុប្រធានាធិបតី Harris បានបង្ហាញការទន្ទឹងរង់ចាំសម្រាប់ការជជែកដេញដោលនៅថ្ងៃទី ១០ ខែកញ្ញា ហើយអះអាងថា បានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីការជជែកដេញដោលជាបន្ទាប់៕  

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

នាព្រឹកថ្ងៃទី១៧ ខែតុលា ប្រធានាធិបតីសហព័ន្ធស្វីសលោក Guy Parmelin និងភរិយា លោកស្រី Caroline Parmelin រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ស្វីស បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅវៀតណាម គឺថ្ងៃទី១៧ និង១៨ ខែតុលា តាមការអញ្ជើញរបស់អគ្គលេខាបក្សប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា។

Top