• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុដំណាក់កាលដល់ឆ្នាំ២០៥០

នាថ្ងៃទី១៤ ខែមេសា ក្រសួងធនធានធម្មជាតិនិងបរិស្ថានបានបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែត ស្តីពីសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់ដំណាក់កាលដល់ឆ្នាំ២០៥០។

គោលដៅយុទ្ធសាស្ត្រគឺសំដៅកាត់បន្ថយភាពងាយរងគ្រោះនិងហានិភ័យចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើនភាពធន់និងសមត្ថភាពបន្សាំនៃប្រព័ន្ធធម្មជាតិ សេដ្ឋកិច្ចនិងសង្គម កាត់បន្ថយការខូចខាតបណ្តាលពីគ្រោះមហន្តរាយធម្មជាតិ និងអាកាសធាតុជ្រុលនិយម ដោយសារការប្រែប្រួលអាកាសធាតុ; កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដល់ “សូន្យ” ត្រឹមឆ្នាំ ២០៥០; លើកកម្ពស់គុណភាពនៃកំណើននិងការប្រកួតប្រជែងនៃសេដ្ឋកិច្ច រួមចំណែកយ៉ាងសកម្មនិងការទទួលខុសត្រូវដល់សហគមន៍អន្តរជាតិដើម្បីការពារប្រព័ន្ធអាកាសធាតុរបស់ផែនដី។

យុទ្ធសាស្ត្រនេះក៏កំណត់ភារកិច្ចលើការសុក្រិតស្ថាប័ន លើកកម្ពស់សក្តានុពល និងធនធាន ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការប្រែប្រួលអាកាសធាតុ។ ក្នុងនោះ ផ្តោតលើការកសាងនិងការសុក្រិតយន្តការ គោលនយោបាយ និងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុមុនឆ្នាំ ២០៣០; ការប្រាស្រ័យទាក់ទង ការលើកកម្ពស់ការយល់ដឹងនិងការចូលរួមរបស់សហគមន៍ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានោះ ស្រាវជ្រាវវិទ្យាសាស្ត្រនិងការអភិវឌ្ឍបច្ចេកវិទ្យា; កៀរគរធនធានហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ...៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី៖ ត្រូវផ្តោតលើការកសាង និងបំពេញរាល់សេចក្តីស្នើតាក់តែងច្បាប់ដាក់ជូនរដ្ឋសភា

លោកនាយករដ្ឋមន្ត្រី៖ ត្រូវផ្តោតលើការកសាង និងបំពេញរាល់សេចក្តីស្នើតាក់តែងច្បាប់ដាក់ជូនរដ្ឋសភា

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាល ប្រធានបទស្តីពីការកសាង និងការតាក់តែងច្បាប់ក្នុងខែមីនា ឆ្នាំ២០២៣។

Top