• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបង្កើតផែនការរដ្ឋធានីត្រូវមានវិធីសាស្រ្តនិងវិទ្យាសាស្រ្តដោយធានាបានការឯកភាពនិងសមកាលកម្ម

ក្នុងកិច្ចប្រជុំនេះ មានមតិមួយចំនួនបានស្នើថា ទីក្រុងហាណូយត្រូវធានាគុណភាពនៃការរៀបចំផែនការនិងលក្ខណៈមរតកក្នុងបរិបទពេលវេលាមានកំណត់ ដោយក្រើនរំលឹកឲ្យទីក្រុងត្រូវយកចិត្តទុកដាក់លើគុណភាពរបស់ស្ថាប័នពិគ្រោះយោបល់ការរៀបចំផែនការ។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ An Dang/TTXVN)  

នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការឃ្លាំមើលរបស់រដ្ឋសភា ក្រោមប្រធានបទ ការអនុវត្តគោលនយោបាយនិងច្បាប់ស្តីពីការងាររៀបចំផែនការ ចាប់តាំងពីច្បាប់បង្កើតផែនការត្រូវបានចូលជាធរមានសម្រាប់ទីក្រុងហាណូយ។

អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai ប្រធានគណៈកម្មាធិការឃ្លាំមើលបានវាយតម្លៃខ្ពស់ចំពោះទីក្រុងហាណូយដែលបានអនុវត្តន៍ការងារយ៉ាងច្រើន ជាពិសេសគឺការបង្កើតនិងវាយតម្លៃផែនការមេថ្នាក់ជាតិនិងតំបន់សម្រាប់ ដំណាក់កាល ២០២១-២០៣០; កែសម្រួលផែនការសម្រាប់ដំណាក់កាល ២០១១-២០២១ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍។ ទោះជាយ៉ាងណាក្តី ទីក្រុងហាណូយនៅតែមានផែនការមិនទាន់បញ្ចប់មួយចំនួន។

ក្នុងកិច្ចប្រជុំនេះ មានមតិមួយចំនួនបានស្នើថា ទីក្រុងហាណូយត្រូវធានាគុណភាពនៃការរៀបចំផែនការនិងលក្ខណៈមរតកក្នុងបរិបទដែលពេលវេលាមានកំណត់ ដោយក្រើនរំលឹកឲ្យទីក្រុងត្រូវយកចិត្តទុកដាក់លើគុណភាព របស់ស្ថាប័នពិគ្រោះយោបល់ការរៀបចំផែនការ និងគុណភាពរបស់ទីភ្នាក់ងារវាយតម្លៃ ក៏ដូចជាការពិចារណាលើការពិគ្រោះយោបល់របស់ប្រជាជននិងសហគមន៍ក្នុងការបង្កើតផែនការផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top