• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញស្បែកជើងរបស់វៀតណាមក្នុងឆ្នាំ២០២៤ គ្រោងនឹងសម្រេចបានពី ២៦ ដល់ ២៧ ពាន់លានដុល្លារអាមេរិក

ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ទំហំនាំចេញស្បែក និងស្បែកជើងរបស់ វៀតណាមសម្រេចបានជាង៦,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៥,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការផលិតស្បែកជើងសម្រាប់នាំចេញទៅកាន់ទីផ្សារ EU។ (រូបថត៖ TTXVN)

 
សមាគមស្បែក ស្បែកជើង និងកាបូបវៀតណាម (Lefaso) បានព្យាករណ៍ថា ទំហំនាំចេញរបស់ផ្នែកនៅក្នុងឆ្នាំនេះនឹងសម្រេចបានពី ២៦ ដល់ ២៧ ពាន់លាន ដុល្លារអាមេរិក។ ដើម្បីសម្រេចបាននូវគោលដៅនេះ ផ្នែកស្បែក និងស្បែកជើង របស់វៀតណាមបន្តពង្រីក និងធ្វើពិពិធកម្មទីផ្សារ ខណៈផ្តោតលើការរក្សាទីផ្សារ ប្រពៃណីដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU)។
ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ទំហំនាំចេញស្បែក និងស្បែកជើងរបស់ វៀតណាមសម្រេចបានជាង៦,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៥,៧% បើ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សហរដ្ឋអាមេរិកមានសមាមាត្រធំបំផុត ប្រហែល ៣៥% បន្ទាប់មកគឺសហភាពអឺរ៉ុប (EU) ដោយស្រូបយក ២៦%។ អ្នកជំនាញ បានចាត់ទុកថា វៀតណាមមានគុណសម្បត្តិប្រកួតប្រជែងសំខាន់ៗជាច្រើនបើធៀប នឹងប្រទេស ផលិត និងនាំចេញស្បែកជើង-កាបូបដទៃទៀត។ វៀតណាមជាប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ដោយស្រូបយកជាង៦០%នៃទំហំពាណិជ្ជកម្ម​សកល។
បច្ចុប្បន្ននេះ វៀតណាមមានរោងចក្រផលិតស្បែកជើងជាង ១០០០ កន្លែង ដែលបង្កើតការងារសម្រាប់កម្មករប្រហែល ១,៥ លាននាក់ រួមចំណែកប្រហែល ៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មរបស់ វៀតណាមដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥ បានកំណត់វិស័យវាយនភណ្ឌ និងស្បែកជើង ជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មអាទិភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការរួមបញ្ចូលគោលនយោបាយត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន

ការរួមបញ្ចូលគោលនយោបាយត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន

នាថ្ងៃទី១៩ ខែសីហា សម័យប្រជុំវិសាមញ្ញលើកទីមួយ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៦ បានបន្តដំណាក់កាលទី២ ដែលគ្រោងនឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៤ ខែសីហា។

Top