• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញបង្គារបស់វៀតណាមក្នុងឆ្នាំនេះអាចកើនឡើង ១៥%

នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ពិព័រណ៍អន្តរជាតិលើកទី ៥ អំពីបច្ចេកវិទ្យាក្នុងវិស័យបង្គា វៀតណាម បានបើកនៅទីក្រុង Ca Mau។ ពិព័រណ៍នេះមានស្តង់ទំនិញប្រមាណ ២០០ ស្តង់របស់សហគ្រាស អង្គការក្នុងស្រុក និងអន្តរជាតិចំនួន ១៥០ ចូលរួម។
ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងគណៈកម្មាធិការប្រជាជនខេត្ត Ca Mau ទស្សនាស្តង់ទំនិញនៅពិព័រណ៍នេះ។ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីបើក លោក Nguyen Viet Thang ប្រធានសមាគមរបរនេសាទ វៀតណាម ប្រធានគណៈកម្មការរៀបចំ VietShrimp ២០២៤ បានធ្វើអត្ថាធិប្បាយថា កាលពីឆ្នាំមុន ផ្នែកជលផលនិយាយរួម និងផ្នែកបង្គានិយាយដោយឡែក បានជួប ប្រទះនឹងការលំបាក ប៉ុន្តែក្នុងឆ្នាំនេះនឹង មានការផ្លាស់ប្តូរល្អ។ តាមការព្យាករថា ការនាំចេញបង្គានៅឆ្នាំនេះនឹងមានការរីកចម្រើន ហើយអាចកើនឡើងពី ១០ ដល់ ១៥% បើធៀបនឹងឆ្នាំមុន។

យោងតាមតួរលេខរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ ផ្នែកបង្គាតែងតែដើរតួនាទីឈានមុខគេក្នុងការនាំចេញជលផល របស់វៀតណាម ដោយស្រូបយកប្រមាណ ៤០ - ៤៥% នៃតម្លៃនាំចេញជលផលសរុប ជារៀងរាល់ឆ្នាំ ស្មើនឹងទឹកប្រាក់ប្រមាណ ៣,៥ ដល់ ៤ពាន់លានដុល្លារអាមេរិក។ បង្គាវៀតណាមកំពុងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រហែល ១០០ ដោយស្ថិតនៅក្នុងចំណោមប្រទេសទាំង ៤ ដែលនាំចេញបង្គារច្រើនបំផុតលើពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កម្មវិធីសិល្បៈ សំឡេងនៃយុគសម័យថ្មី បើកមហៅស្រពវិទ្យុទូទាំងប្រទេស

កម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី" បើកមហៅស្រពវិទ្យុទូទាំងប្រទេស

ពិធីបើកមហោស្រពផ្សាយសំឡេងជាតិលើកទី១៧ ដែលមានប្រធានបទ "ផ្សាយសំឡេងសម្រាប់ប្រទេសវៀតណាមដ៏រឹងមាំ និងវិបុលភាព" និងកម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី" បានទាក់ទាញមនុស្ស និងអ្នកទេសចរប្រមាណ ៥០.០០០នាក់ ហើយបានធ្វើឡើងនាយប់ថ្ងៃទី១១ ខែមេសា នៅទីលាន ៣០/១០ (សង្កាត់ហាឡុង ខេត្តក្វាងនិញ)។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយវិទ្យុសំឡេងវៀតណាម សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ។

Top