ជាក់ស្តែង
ទីផ្សារនាំចេញជលផលដ៏ធំបំផុតរបស់វៀតណាមគឺអាមេរិកត្រូវបានរំពឹងថានឹងស្តារឡើងវិញចាប់ពីឆមាសទី
២ នៃឆ្នាំនេះ ដោយសារតែអតិផរណាថយចុះ
និងតម្រូវការកើនឡើងក្នុងឱកាសថ្ងៃឈប់សម្រាកនាចុងឆ្នាំ។
ប្រការនេះជួយឲ្យការនាំចេញជលផលទៅកាន់អាមេរិកត្រូវបានរំពឹងថានឹងកើនឡើងពី ៤០-៥០%
បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ នៅទីផ្សារសហភាពអឺរ៉ុប (EU) ការចែកចាយត្រីប្រាបន្តត្រូវបានកែលម្អ និងមានស្ថេរភាព។
តម្រូវការរបស់់ទីផ្សារជប៉ុន កូរ៉េខាងត្បូង ចិនត្រូវបានព្យាករណ៍ថា
នឹងកើនឡើងបន្តិចចាប់ពីចុងត្រីមាសទី៣។
តាមការព្យាករណ៍នៅចុងត្រីមាសទី
៣ ឆ្នាំនេះ ការនាំចេញជលផលនឹងងើបឡើងវិញក្នុងកម្រិតស្មើនឹងឆ្នាំមុន។
នេះគឺជាមូលដ្ឋានសម្រាប់ឧស្សាហកម្មជលផលសម្រេចបានផែនការនាំចេញ ១០
ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ (ការនាំចេញជលផលក្នុងឆមាសទី ១ ឆ្នាំនេះទទួលបាន
៤,១៣ ពាន់លានដុល្លារអាមេរិក) ៕





