• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញកុំព្យូទ័រ និងគ្រឿងបន្លាស់អេឡិចត្រូនិច ឈានដល់ ៣៦,៣២ ពាន់លានដុល្លារអាមេរិក

យោងតាមស្ថិតិថ្មីបំផុតរបស់អគ្គនាយកដ្ឋានគយ គិតចាប់ពីដើមឆ្នាំដល់ថ្ងៃទី ១៥ ខែកក្កដា ក្រុមទំនិញនាំចេញដែលមានចំណូលច្រើនជាងគេក្នុងប្រទេសគឺកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់ដែលមានទឹកប្រាក់ ៣៦,៣២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែកឯការនាំចេញកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់ចាប់ពីដើមឆ្នាំដល់ថ្ងៃទី ១៥ ខែកក្កដា ឈានដល់ ៥៤,៣ ពាន់លានដុល្លារអាមេរិក។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំណូលនៃការនាំចូលនៃក្រុមផលិតផលនេះបានកើនឡើងជាង ១២ ពាន់លានដុល្លារអាមេរិក និងស្មើនឹងជិត ២៨% នៃចំណូលនាំចូលសរុបរបស់ប្រទេសទាំងមូល។

ទាក់ទងនឹងទីផ្សារ ទីផ្សារចិន និងកូរ៉េខាងត្បូង គឺជាទីផ្សារនាំចូលធំបំផុតពីរ សម្រាប់កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់ពីប្រទេស វៀតណាម។

យោងតាមរបាយការណ៍ "ទស្សនវិស័យវិនិយោគសម្រាប់ឆមាសទីពីរនៃឆ្នាំ ២០២៤" របស់ធនាគារ HSBC បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ នឹងបន្តដំណើរនៃការងើបឡើងវិញរបស់ខ្លួនដែលជំរុញដោយវដ្តអេឡិចត្រូនិកសកល។ ការនាំចេញគ្រឿងអេឡិចត្រូនិករបស់វៀតណាមកំពុងដំណើរការល្អណាស់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top