• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចូល និងនាំចេញមានកំណើនជិត ២៥% ខណៈដែលអតិរេកពាណិជ្ជកម្មលើសពី ៧,៦ ពាន់លានដុល្លារអាមេរិក

យោងតាមតួរលេខស្ថិតិ តម្លៃនាំចូលនិងនាំចេញសរុបរបស់វៀតណាមក្នុងរយៈពេលបួនខែដើមឆ្នាំ ២០២៦ សម្រេចបានជិត ៣៤៦ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទីផ្សារនាំចេញធំជាងគេទាំង ១០ របស់វៀតណាមក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៥ និងរយៈពេល ៤ ខែដើមឆ្នាំ ២០២៦។ ប្រភព៖ នាយកដ្ឋានគយ

ការនាំចេញ​សម្រេចបានជាង ១៦៩ ពាន់លានដុល្លារ កើនឡើង ២០,១​% ខណៈដែលការនាំចូល​សម្រេចបានជាង ១៧៦ ពាន់លានដុល្លារ កើនឡើងយ៉ាងខ្លាំង ២៩,៥%។

កម្លាំងចលករ​សម្រាប់​កំណើន​នាំចេញបានមកពី​ក្រុម​ទំនិញបច្ចេកវិទ្យាខ្ពស់ ជាពិសេសកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់។

សហរដ្ឋអាមេរិក​បន្តជាទីផ្សារ​អ្នកប្រើប្រាស់ឈានមុខគេនៃក្រុម​ទំនិញ​អេឡិចត្រូនិចវៀតណាម ដោយមានការនាំចេញកុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិចទៅកាន់ទីផ្សារនេះ​សម្រេចបានជាង ១៧ ពាន់លានដុល្លារ កើនឡើងជិត ៦០%។ ការនាំចេញទៅកាន់ប្រទេសចិន ហុងកុង (ចិន) កូរ៉េខាងត្បូង និងម៉ិកស៊ិកក៏មានកំណើនខ្ពស់ផងដែរ។

ផ្ទុយទៅវិញ ការនាំចូល​កើនឡើងយ៉ាងខ្លាំងបាន​ឆ្លុះបញ្ចាំងពីតម្រូវការវត្ថុធាតុដើម គ្រឿងបន្លាស់ និងគ្រឿង​ម៉ាស៊ីនសម្រាប់ផលិតកម្ម និងការនាំចេញបាន​កើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានខែ​ដើម​ឆ្នាំ។

យោងតាមនាយកដ្ឋានគយ ការនាំចូលមាន​កំណើនលឿនជាងការនាំចេញ បណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មចំនួន ៧,៦៤ ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងអតិរេកជាង ៤,២ ពាន់លានដុល្លារនៃឆ្នាំមុន៕​

តាម​ vovworld.vn/km-KH

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២៦-២០៣១ បានបើកសម័យធ្វើការដំបូង ដោយមានការចូលរួមពីប្រតិភូឆ្នើមជិត ៨០០ នាក់ ដែលតំណាងឱ្យសមាជិកជាង ៥,១ លាននាក់ និងយុវជនជិត ២២ លាននាក់ទូទាំងប្រទេស។ មហាន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់សម្ព័ន្ធយុវជន និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់យុវជនទូទាំងប្រទេស។

Top