ព័ត៌មាន
ការនាំចូលនិងនាំចេញរបស់វៀតណាមត្រូវបានគេរំពឹងថានឹងសម្រេចបាន ៧៨២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ
អគ្គនាយកដ្ឋានគយបានប្រកាសតួរលេខថ្មីបំផុតដែលបង្ហាញថា
ទំហំនាំចូល-នាំចេញសរុបរបស់វៀតណាមសម្រេចបាន ៧៤៥
ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៤ ខែធ្នូ
មានកំណើនជាង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លទ្ធផលនេះបង្ហាញពីការងើបឡើងវិញ
និងកំណើនដ៏ខ្លាំងនៃសេដ្ឋកិច្ចវៀតណាមក្នុងបរិបទដែលសេដ្ឋកិច្ចសកលនៅតែមានការប្រែប្រួលជាច្រើន។
ជាក់ស្តែងគឺ
ទំហំនាំចេញសម្រេចបាន ៣៨៤ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៤,៥% ខណៈដែលទំហំនាំចូលសម្រេចបានប្រមាណ ៣៦១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៣%។ ជញ្ជីងពាណិជ្ជកម្មទំនិញរបស់វៀតណាមមានអតិរេកចំនួន ២៣,៤ ពាន់លានដុល្លារអាមេរិក។
នៅលើមូលដ្ឋាននោះ
អគ្គនាយកដ្ឋានគយបានព្យាករណ៍ថា ទំហំនាំចូល-នាំចេញសរុបក្នុងឆ្នាំ ២០២៤
នឹងឈានដល់ប្រហែល ៧៨២ ពាន់លានដុល្លារ ជាមួយនឹងអតិរេកពាណិជ្ជកម្មប៉ាន់ស្មានចំនួន ២៣,៥ ពាន់លានដុល្លារ៕