រូបថតឧទាហរណ៍ (ប្រភព៖ ក្រសួងសុខាភិបាលវៀតណាម)
ប្រទេសវៀតណាមបានធ្វើម្ចាស់លើបច្ចេកវិទ្យាចំនួន ៤ ស្តីពីផលិតឧបករណ៍ធ្វើតេស្តជំងឺរាតត្បាត Covid-19 ដោយមិនចាញ់ បណ្តាប្រទេសដទៃទៀតនៅលើពិភពលោកឡើយ ហើយកំពុងរៀបចំផែនការដើម្បីទប់ស្កាត់ជំងឺរាតត្បាត ប្រសិនបើរលកទី ២ នៃជំងឺឆ្លងនេះកើតមានឡើងផងដែរ។
យោងតាមក្រុមអ្នកជំនាញជាន់ខ្ពស់ក្នុងកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam នាព្រឹកថ្ងៃទី ៣០ ខែមិថុនានៅទីក្រុងហាណូយ បានឲ្យដឹងថារហូតមកដល់ពេលនេះ វៀតណាមបានផលិតឧបករណ៍ KIT ធ្វើតេស្តរហ័សដោយមិនប្រើប្រាស់ម៉ាស៊ីន និងប្រភេទ ១ ទៀតដោយប្រើប្រាស់នៅលើម៉ាស៊ីនធ្វើតេស្ត Elisa ដែលអាចរកឃើញជំងឺ COVID-19 និងសំរាប់ជំងឺអេដស៍និងជំងឺគ្រុនឈាមផងដែរ។ លោក Do Tuan Dat នាយកក្រុមហ៊ុនវ៉ាក់សាំងនិងថ្នាំជីវសាស្រ្តលេខ១ បានមានប្រសាសន៍ថា៖ «ឆ្លើយតបនឹងភាពស៊ាំនៅលើសត្វ គឺជាលទ្ធផលដំបូងបង្អស់នៅពេលដែលយើងចង់មានការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំលើមនុស្ស។ ប្រការនេះបានបញ្ជាក់ថាអង់ទីករដែលយើងបានជ្រើសរើសគឺសមស្រប។ ជំហានបន្តទៀតគឺអាចបញ្ចប់ការបង្កើតវ៉ាក់សាំងដែលសមស្របសម្រាប់រាងកាយមនុស្ស»។
នៅចំពោះមុខនឹងហានិភ័យនៃរលកទី ២ នៃជំងឺរាតត្បាត COVID-19 ដែលអាចកើតមានឡើង ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានស្នើថានាពេលខាងមុខនេះ ចាំបាច់ត្រូវជម្រុញអនុវត្តគម្រោងសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំងយ៉ាងសកម្មថែមទៀតដោយផ្តោតសំខាន់លើប្រភពធនធាននិងមនុស្សផងដែរ។ លោកបានសង្កត់ធ្ងន់ថា៖ «នាពេលខាងមុខ រាល់វិធានការនៅតែបន្តត្រូវបានជំរុញ។ ក្រៅពីវិធានការតាម ស្តង់ដារ យើងនឹងរៀបចំផែនការមួយដើម្បីការពារពីស្ថានភាពមិនល្អដែលអាចកើតមានឡើងផងដែរ។ ហេតុដូច្នោះ ក្រសួងសុខាភិបាលនឹងមានផែនការរៀបចំឡើងវិញនូវកម្លាំងសិក្សាស្រាវជ្រាវ ដោយសហការជាមួយសហគ្រាសដើម្បីទាញយកឧត្តមភាពនៃការស្រាវជ្រាវ និងផលិតវ៉ាក់សាំងរហូតមកដល់ពេលនេះសំដៅឆ្លើយតប នឹងតម្រូវការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសម្រាប់ប្រជាជនផងដែរ” ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម