ព័ត៌មាន

ការធ្វើតេស្តជំងឺរាតត្បាត COVID-19 ៖ វៀតណាមមិនចាញ់ប្រទេសណាមួយទេ


  រូបថតឧទាហរណ៍ (ប្រភព៖ ក្រសួងសុខាភិបាលវៀតណាម)
 

 ប្រទេសវៀតណាមបានធ្វើម្ចាស់លើបច្ចេកវិទ្យាចំនួន ៤ ស្តីពីផលិតឧបករណ៍ធ្វើតេស្តជំងឺរាតត្បាត Covid-19 ដោយ​មិនចាញ់ បណ្តាប្រទេសដទៃទៀតនៅលើពិភពលោកឡើយ ហើយកំពុង​រៀប​ចំ​ផែន​ការ​ដើម្បី​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត​ ប្រសិនបើរលកទី ២ នៃជំងឺឆ្លងនេះកើតមានឡើងផងដែរ។
 
យោងតាម​ក្រុមអ្នកជំនាញជាន់ខ្ពស់ក្នុងកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam នាព្រឹក​ថ្ងៃទី ៣០ ខែមិថុនានៅទីក្រុងហាណូយ បានឲ្យដឹងថារហូតមកដល់ពេលនេះ វៀតណាម​បាន​ផលិត​ឧបករណ៍​ KIT ធ្វើតេស្តរហ័សដោយមិនប្រើប្រាស់ម៉ាស៊ីន និងប្រភេទ ១ ទៀតដោយ​ប្រើប្រាស់​នៅលើ​ម៉ាស៊ីន​ធ្វើតេស្ត​ Elisa ដែលអាចរកឃើញជំងឺ COVID-19 និងសំរាប់ជំងឺអេដស៍និងជំងឺគ្រុនឈាមផងដែរ។ លោក Do Tuan Dat​ នាយកក្រុមហ៊ុនវ៉ាក់សាំងនិងថ្នាំជីវសាស្រ្តលេខ១ បានមានប្រសាសន៍ថា៖ «ឆ្លើយតប​នឹងភាពស៊ាំនៅលើសត្វ គឺជាលទ្ធផល​ដំបូងបង្អស់​នៅពេលដែល​យើងចង់​មានការ​ឆ្លើយតប​នឹង​ប្រព័ន្ធ​ភាព​ស៊ាំលើ​មនុស្ស។ ប្រការនេះបានបញ្ជាក់ថាអង់ទីករដែលយើងបានជ្រើសរើសគឺសមស្រប។ ជំហានបន្តទៀត​គឺអាច​បញ្ចប់​ការបង្កើតវ៉ាក់សាំងដែលសមស្របសម្រាប់រាងកាយមនុស្ស»​។
 
នៅចំពោះមុខនឹង​ហានិភ័យនៃរលកទី ២ នៃជំងឺរាតត្បាត COVID-19 ដែលអាចកើតមានឡើង ឧបនាយករដ្ឋមន្រ្តី​វៀតណាម លោក Vu Duc Dam បានស្នើថានាពេលខាងមុខនេះ ចាំបាច់ត្រូវជម្រុញ​អនុវត្ត​គម្រោង​សិក្សាស្រាវជ្រាវ​និងផ​លិតវ៉ាក់សាំង​យ៉ាងសកម្ម​ថែមទៀត​ដោយផ្តោត​សំខាន់​លើ​ប្រភព​ធន​ធាន​និង​មនុស្ស​ផង​ដែរ។ លោកបានសង្កត់ធ្ងន់ថា៖ «នាពេលខាង​មុខ រាល់វិធានការនៅតែបន្តត្រូវបានជំរុញ។ ក្រៅពី​វិធាន​ការតាម  ស្តង់ដារ យើងនឹងរៀបចំ​ផែនការ​មួយដើម្បីការពារ​ពីស្ថាន​ភាព​មិន​ល្អ​ដែល​អាច​កើត​មាន​ឡើង​ផ​​ង​ដែរ​។ ហេតុដូច្នោះ ក្រសួងសុខាភិបាលនឹងមានផែ​នការរៀបចំឡើងវិញនូវកម្លាំង​សិក្សាស្រាវជ្រាវ ដោយ​សហការ​​ជាមួយ​សហគ្រាស​ដើម្បីទាញយក​ឧត្តមភាពនៃការស្រាវជ្រាវ​ និងផលិតវ៉ាក់សាំងរហូតមកដ​ល់ពេលនេះ​សំដៅឆ្លើយ​តប នឹងតម្រូវការ​បង្ការនិងប្រយុទ្ធ​ប្រឆាំងនឹងជំងឺឆ្លងសម្រាប់ប្រជាជនផងដែរ” ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top