• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការទូតសភាសម្រាប់ធានាផលប្រយោជន៍ជាតិ

នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសន្និសីទអនុវត្តកិច្ចការបរទេសរបស់រដ្ឋសភាឆ្នាំ២០២៣។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញបានចូលរួមសន្និសីទ។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូទៅទស្សនាការតាំងពិព័រណ៍រូបថតស្តីពីកិច្ចការបរទេសរបស់រដ្ឋសភា (រូបថត៖ កាសែតប្រជាជន)

ថ្លែងមតិក្នុងសន្និសីទ អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក រដ្ឋសភាបានរៀបចំគោលនយោបាយ និងគោលការណ៍ណែនាំកិច្ចការបរទេសរបស់បក្ស សម្រេចលើបញ្ហាសំខាន់ៗក្នុងវិស័យកិច្ចការបរទេស និងត្រួតពិនិត្យការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីកិច្ចការបរទេស និងរាល់ការប្តេជ្ញាចិត្តអន្តរជាតិរបស់វៀតណាម; អនុវត្តយ៉ាងសកម្មនូវសកម្មភាពការទូតសភាទ្វេភាគី និងពហុភាគី។ សម្រាប់រយៈពេលខាងមុខ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man បានស្នើឱ្យបន្តជំរុញការទូតសភា ដើម្បីធានាផលប្រយោជន៍ជាតិ។ ជាពិសេសផ្តោតលើការទូតសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍ ដោយយកប្រជាជន និងធុរកិច្ចជាមជ្ឈមណ្ឌល; ស្តារសេដ្ឋកិច្ច-សង្គម សម្រេចបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top