• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការទូតសកម្ម ស្វាហាប់ និងច្នៃប្រឌិត ដើម្បីផលប្រយោជន៍ប្រទេសជាតិ-ប្រជាជាតិ

ផ្នែកកិច្ចការបរទេសត្រូវបន្តកំណត់ “កិច្ចការបរទេសឯករាជ្យ និងម្ចាស់ការ” ជាគោលការណ៍ធំដ៏សំខាន់។
  លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយក្រសួងការបរទេស (រូបថត៖ vna)  

ក្នុងឱកាសរំលឹកខួបលើកទី ៧៧ នៃទិវាបង្កើតផ្នែកការទូត (២៨ ខែសីហា ឆ្នាំ ១៩៤៥ - ២៨ ខែសីហា ឆ្នាំ ២០២២) នារសៀលថ្ងៃទី ២៣ ខែសីហា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយក្រសួងការបរទេសស្ដីពីការអនុវត្តគោលមាគ៌ាកិច្ចការបរទេសតាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យផ្នែកការទូតត្រូវសកម្ម ស្វាហាប់ និងច្នៃប្រឌិត ដើម្បីផលប្រយោជន៍ប្រទេសជាតិ-ប្រជាជាតិ។ តាមនោះ ផ្នែកការទូតត្រូវ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស និងការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅក្នុងសន្និសីទកិច្ចការបរទេសទូទាំងប្រទេស ហើយអនុវត្តន៍ឲ្យបានល្អនូវភារកិច្ចយុទ្ធសាស្ត្រចំនួនបីគឺ៖ ការពារសន្តិភាព និងស្ថិរភាពយ៉ាងរឹងមាំគឺជាភារកិច្ចជាប្រចាំ ; បម្រើការអភិវឌ្ឍប្រទេស គឺជាភារកិច្ចស្នូល ព្រមទាំងលើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ គឺជាភារកិច្ចដ៏សំខាអនុវត្តន៍ដោយព្រមៗគ្នា  និងសម្របសម្រួលយ៉ាងជិតស្និទ្ធប្រកបដោយប្រសិទ្ធភាពរវាងសសរស្តម្ភទាំងបីនៃកិច្ចការបរទេសគឺ៖ កិច្ចការបរទេសបក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន។ លើកកំពស់ប្រៀបខ្លាំងនៃសសរស្តម្ភនីមួយៗ បង្កើតកម្លាំងពលំនៃខឿនការទូតវៀតណាម។ នេះគឺជាប្រពៃណី និងជាមេរៀនដ៏មានតម្លៃ ក៏ដូចជាសិល្បៈដ៏វិសេសវិសាលនៃកិច្ចការបរទេសបដិវត្តន៍របស់វៀតណាម ដែលគួរបន្តរក្សា និងពង្រីក។ បន្តកំណត់ថាទូតបម្រើការអភិវឌ្ឍជាភារកិច្ចស្នូល។ ខ្ញុំសង្ឃឹមថា សមមិត្តទាំងអស់បន្តស្រាវជ្រាវ និងលើកសំណើថ្មី ប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រមូលផ្តុំ និងប្រើប្រាស់ឧបករណ៍នយោបាយ - កិច្ចការបរទេស សេដ្ឋកិច្ច និងវប្បធម៌ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍប្របដោយចីរភាពផងដែរ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ផ្នែកកិច្ចការបរទេសត្រូវបន្តកំណត់ “កិច្ចការបរទេសឯករាជ្យ និងម្ចាស់ការ” ជាគោលការណ៍ធំដ៏សំខាន់; បន្តជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូឱ្យស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងនិរន្តរភាព; បន្តរួមសហការយ៉ាងជិតស្និទ្ធជាមួយការពារជាតិ និងសន្តិសុខ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្ត Ha Tinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការខេត្តដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការជំរុញពាណិជ្ជកម្មចូលខេត្ត Ha Tinh។

Top