• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការតាំងពិព័រណ៍ “លំហបេតិកភ័ណ្ឌវប្បធម៌វៀតណាម”

លំហតាំងបង្ហាញ “បេតិកភ័ណ្ឌវប្បធម៌អរូបីយ៍វៀតណាម” នៃពិព័រណ៍នេះ ឧទ្ទេសនាមរូបភាពជិត១០០ អំពីវប្បធម៌អរូបីយ៍ដ៏លេចធ្លោនានា ក្នុងនោះមានបេតិក ភ័ណ្ឌចំនួន១៣ ដែលត្រូវបានលើកតម្កើងដោយអង្គការ UNESCO។

បណ្ដាតំណាងទស្សនាពិព័រណ៍។ (រូបថត៖ VNA)


ការតាំងពិព័រណ៍ “លំហបេតិកភ័ណ្ឌវប្បធម៌វៀតណាម” ដែលកំពុងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២២ដល់ទី២៧ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍វប្បធម៌សិល្បៈវៀត ណាម (ទីក្រុងហាណូយ) ជាសកម្មភាពសាទរទិវាបេតិកភ័ណ្ឌវប្បធម៌វៀតណាម (ថ្ងៃទី ២៣ វិច្ឆិកា)។ លំហតាំងបង្ហាញ “បេតិកភ័ណ្ឌវប្បធម៌អរូបីយ៍វៀត ណាម” នៃពិព័រណ៍នេះ ឧទ្ទេសនាមរូបភាពជិត១០០ អំពីវប្បធម៌អរូបីយ៍ដ៏លេចធ្លោនានា ក្នុងនោះមានបេតិក ភ័ណ្ឌចំនួន១៣ ដែលត្រូវបានលើកតម្កើងដោយអង្គការ UNESCO។ រួមជាមួយគ្នានោះ គឺឯកសារ វត្ថុ សម្លៀកបំពាក់ ឧបករណ៍តន្ត្រី និងឯកសារវិទ្យាសាស្ត្រនៃបេតិកភ័ណ្ឌ រូបីយ៍ចំនួន៦ដែលបានទទួលស្គាល់ដោយអង្គការ UNESCO ផងដែរ រួមមាន៖ ព្រះរាជ តន្ត្រី Hue លំហវប្បធម៌គង់ឃ្មោះ Tay Nguyen ចម្រៀង ca tru ចម្រៀងប្រជាប្រិយ quan ho ខេត្ត Bac Ninh ការប្រតិបត្តិពិធី then របស់ជនជាតិ Tay, Nung, Thai នៅ វៀតណាម និងសិល្បៈច្រៀង Don ca tai tu តំបន់ភាគខាងត្បូង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ សប្តាហ៍កំពូលនៃមហា សន្និបាតអង្គការសហប្រជាជាតិ រួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល។

Top