
ទិដ្ឋភាពនៃពិធីបើកការតាំងពិព័រណ៍ឯកសារ វត្ថុបុរាណ “ដំរីនៅ Tay Nguyen”
នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ សារមន្ទីរជនជាតិវិទ្យាវៀតណាម បានបើកការតាំងពិព័រណ៍ “ដំរីនៅ Tay Nguyen”។ ដោយវត្ថុតាងចំនួន៤០គ្រឿង រូបថតនិងវីដេអូ ចំនួន៣៨រួមទាំងអត្ថបទណែនាំជាច្រើននោះ ការតាំងបង្ហាញ “ដំរីនៅ Tay Nguyen ” បានឆ្លុះបញ្ជាំងនូវតួនាទីរបស់ដំរីក្នុងជីវភាពរស់នៅ វប្បធម៌ សង្គម ក៏ ដូចជាវិធីសាស្ត្រចាប់និងផ្សាំងដំរី របស់ប្រជាជននៅ Tay Nguyen ផងដែរ។
នេះជាលើកដំបូងដែលមានការឧទ្ទេសនាម អំពីវប្បធម៌របស់ជនជាតិ ភាគតិចមួយចំនួន នៅតំបន់ Tay Nguyen បានតាំងបង្ហាញតាមរយៈរូបភាពដំរី ដែល ជាសត្វមួយមានអត្ថន័យសំខាន់ពិសេសចំពោះប្រជាជននៅតំបន់ Tay Nguyen។ តាមរយៈការតាំងបង្ហាញនេះ សារមន្ទីរជនជាតិវិទ្យាមានបំណងចង់ឲ្យមហាជន មានឱកាសស្វែងយល់អំពីទំនៀមទម្លាប់ ពិធីនានាដែលទាក់ទិនដល់ការចាប់ ផ្សាំង ថែទាំក៏ដូចជាតម្លៃរបស់ដំរីក្នុងជីវភាពវប្បធម៌សង្គម របស់ជនជាតិភាគតិច មួយចំនួននៅតំបន់ Tay Nguyen ព្រមទាំងរួមចំណែកជួយឲ្យសង្គមទាំងមូល លើកកំពស់មនសិការ រួមដៃការពារសត្វព្រៃនិយាយរួម និងដំរីនិយាយដោយឡែក ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម