• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាង St.Petersburg និងវៀតណាម

ក្នុងក្របខណ្ឌនៃវេទិកានវានុវត្តន៍អន្តរជាតិ St.Petersburg លើកទី១៤ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា រដ្ឋបាលទីក្រុង St.Petersburg បានសម្របសម្រួលជាមួយវៀតណាម រៀបចំសន្និសីទធុរកិច្ចស្តីពីការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាង St.Petersburg និងខេត្ត ក្រុងនានានៅវៀតណាម។
 

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Dang Minh Khoi


អញ្ជើញថ្លែងតាមអ៊ីនធឺរណេត ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Dang Minh Khoi បានអះអាងថា សន្និសីទនឹងរួមចំណែកជួយអង្គភាពអាជីវកម្មSt.Petersburg និងវៀតណាម បន្តស្វែងយល់អំពីតម្រូវការនិងប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងវៀតណាមនិងរុស្ស៊ី។ នេះ ជាជំហានត្រៀមរៀបចំជាក់ស្តែងសម្រាប់ដំណើរទស្សនកិច្ចជាន់ខ្ពស់ទៅកាន់សហព័ន្ធរុស្ស៊ីរបស់លោកប្រធានរដ្ឋវៀតណាមនាពេលខាងមុខ ក៏ដូចជាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃសម័យប្រជុំលើកទី២៣ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី។

លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានថ្លែងអំណរគុណចំពោះរុស្ស៊ី ជាពិសេសគឺរដ្ឋបាលទីក្រុង St.Petersburg និងក្រុមហ៊ុន Polisan ដែលបានជួយឧបត្ថម្ភវៀតណាមថ្នាំ Cytoflavin ដោយមានតម្លៃជាង២ពាន់លានដុង។ នេះជាជំនួយឧបត្ថម្ភដ៏ចាំបាច់និងទាន់ពេលវេលាសម្រាប់ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top