• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការចរចាពាណិជ្ជកម្មទៅវិញទៅមក វៀតណាម-អាមេរិកសម្រេចបានវឌ្ឍនភាព

ការចរចាលើកទី ៣ ស្តីពីកិច្ចព្រមព្រៀងទ្វេភាគីស្តីពីពាណិជ្ជកម្មទៅវិញទៅមក (ពន្ធគយបដិការ) រវាងវៀតណាមនិងអាមេរិកបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីរបស់សហរដ្ឋអាមេរិក។ គណៈប្រតិភូចរចាវៀតណាមដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រធានគណៈប្រតិភូចរចាររដ្ឋាភិបាល លោក Nguyen Hong Dien។
នារសៀលថ្ងៃទី ១២ មិថុនា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានជួបពិភាក្សាដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Howard Lutnick។ រូបថត៖ VOV

ក្នុងរយៈពេលបួនថ្ងៃនៃការចរចា គណៈប្រតិភូវៀតណាមនិងអាមេរិកសម្រេចបានវឌ្ឍនភាពជាច្រើន ដោយកាត់បន្ថយគម្លាតលើគ្រប់វិស័យនៃការចរចា។ ភាគីទាំងពីរបានផ្លាស់ប្តូរដោយស្មោះត្រង់ និងប្រកបដោយការស្ថាបនាចំពោះបញ្ហាកង្វល់ចំពោះប្រទេសនីមួយៗ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងឯកសារឆ្លើយតបដែលវៀតណាមបានផ្ញើទៅកាន់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ភាគីទាំងពីរបានចំណាយពេលផ្ទៀងស្តាប់ការវិភាគ និងការពន្យល់ ឆ្ពោះទៅរកដំណោះស្រាយសមស្រប ដែលភាគីទាំងពីរអាចទទួលយកបាន។

ភាគីទាំងពីរក៏បានឯកភាពរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែតនាពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីបន្តពិភាក្សាលើបញ្ហាលេចធ្លោ និងរៀបចំសម្រាប់ការចរចាតាមអ៊ីនធឺណិតរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Howard Lutnick និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien។ លោករដ្ឋមន្ត្រី Nguyen Hong Dien បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការកសាង និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយអាមេរិកប្រកបដោយតុល្យភាព និងនិរន្តរភាព ដើម្បីផលប្រយោជន៍ប្រជាជន និងអាជីវកម្មនៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top