• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការចរចាបទឈប់បាញ់នៅ​តំបន់ ហ្គាហ្សា បន្តត្រូវបានជំរុញ

នៅចំពោះមុខសម្ពាធអន្តរជាតិយ៉ាងខ្លាំងក្លា ជាពិសេសពីរដ្ឋបាលសហរដ្ឋអាមេរិក ភាគីពាក់ព័ន្ធកំពុងជំរុញខ្លាំងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញការចរចា ដើម្បីឈានទៅដល់បទឈប់បាញ់ថ្មីសម្រាប់តំបន់ហ្គាហ្សា។

កាលពីថ្ងៃទី ២៩ ខែមិថុនា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិទួរគី លោក Ibrahim Kalin បានធ្វើការពិភាក្សានៅទីក្រុងអង់ការ៉ាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃចលនាអ៊ីស្លាមហាម៉ាសដែលដឹកនាំដោយលោក Muhammad Darwish ។ ជំនួបនេះ បានផ្តោតលើការស្វែងរកដំណោះស្រាយដើម្បីជំរុញបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សា បន្ថែមពីកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់។ ទោះជាយ៉ាងណាក៏ ដោយ លទ្ធផលនៃជំនួប នេះមិនទាន់ត្រូវបានប្រកាសនោះទេ។

 ទិដ្ឋភាពបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ Jabalia ភាគខាងជើង តំបន់ ហ្គាហ្សា ។ រូបថត៖ THX/TTXVN

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu គ្រោងនឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅពាក់កណ្តាលខែកក្កដា ដើម្បីពិភាក្សាជាមួយលោកប្រធានាធិបតី Donald Trump អំពីអនាគតនៃសង្រ្គាមនៅតំបន់ហ្គាហ្សា រួមជាមួយនឹងរបៀបវារៈសំខាន់ៗមួយចំនួនទៀត។

កាលពីសប្តាហ៍មុននោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា ការចរចាស្តីពីបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយអ៊ីស្រាអែលនិងក្រុមហាម៉ាសអាចឈានដល់កិច្ចព្រមព្រៀងមួយក្នុងសប្តាហ៍នេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

យោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់រះរបស់អ៊ីស្រាអែលនាថ្ងៃទី ១០ ខែកុម្ភៈ បានបណ្តាលឲ្យជនស៊ីវិលប៉ាឡេស្ទីនចំនួន ៥នាក់បានស្លាប់។

Top