• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការងារបង្ការប្រយុទ្ធឆាំងអំពើពុករលួយនិងភាពអវិជ្ជមាន ត្រូវតែបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

នាព្រឹកថ្ងៃទី ១៤ សីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) បានប្រព្រឹត្តទៅសម័យប្រជុំលើកទី ២៦ នៃគណៈកម្មាធិការបញ្ជាដឹកនាំមជ្ឈិម ទទួលបន្ទុកការងារបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន ក្រោមអធិបតីភាពរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ប្រធានគណៈកម្មាធិការដឹកនាំ។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមទទួលបន្ទុកការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន អញ្ជើញជាប្រធានសម័យប្រជុំលើកទី ២៦ នៃគណៈកម្មាធិការដឹកនាំ (រូបថត៖  VNA)

 

នៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ  To Lam បានវាយតម្លៃថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ការងារស៊ើបអង្កេត ការផ្តន្ទាទោស និងការកាត់ក្តីត្រូវបានដឹកនាំអនុវត្តយ៉ាងខ្លាំងក្លា។ ករណីពុករលួយ ជាពិសេសករណីអវិជ្ជមានជាច្រើន ដែលពាក់ព័ន្ធនឹងក្រសួង សាខា និងមូលដ្ឋានមួយចំនួនត្រូវបានណែនាំឲ្យធ្វើចំណាត់ការយ៉ាងតឹងរ៉ឹង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ  To Lam បានមានប្រសាសន៍ថា  ការប្តេជ្ញាចិត្តនយោបាយក្នុងការធ្វើចំណាត់ការអំពើពុករលួយ ភាពអវិជ្ជមាន គឺបានដោះស្រាយកង្វល់របស់ប្រជាជន នាំមកនូវទំនុកចិត្តដល់ប្រជាជន និងទទួលបានការគាំទ្រពីប្រជាជន។

នាពេលខាងមុខ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើដល់អាជ្ញាធរ បន្តអនុវត្តយ៉ាងខ្លាំងក្លាប្រកបដោយសមកាលកម្មរាល់ដំណោះស្រាយ  ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមាន។ ជាពិសេស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានបញ្ជាក់យ៉ាងច្បាស់នូវតម្រូវការ រួមមានៈ ការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន ត្រូវតែបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មិនមែនដើម្បីជម្រុញការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមានដែលប៉ះពាល់ និងរារាំងសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមឡើយ។ ពោលគឺ ការងារបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានត្រូវតែស្ថិតក្រោមការឃ្លាំមើលរបស់កម្មាភិបាល បក្ខជននិងប្រជាជន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា៖ “លើកកម្ពស់ប្រសិទ្ធភាពនៃវិធានការបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន ពង្រឹងការឃោសនា ការអប់រំ និងកសាងវប្បធម៌ សុចរិតភាព មិនមានអំពើពុករលួយ និងអវិជ្ជមាន។ ពង្រឹងការគ្រប់គ្រងនិងការអនុវត្តអំណាច; ពង្រឹងនិងលើកកម្ពស់ប្រសិទ្ធ ភាពនៃការឃ្លាំមើលរបស់ស្ថាប័នបោះឆ្នោត រណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយសង្គម សារព័ត៌មាន និងប្រជាជនក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអវិជ្ជមាន”៕ 

ក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានវាយតម្លៃថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ការងារស៊ើបអង្កេត ការផ្តន្ទាទោស និងការកាត់ក្តីត្រូវបានដឹកនាំអនុវត្តយ៉ាងខ្លាំងក្លា។ ករណីពុករលួយ ជាពិសេសករណីអវិជ្ជមានជាច្រើន ដែលពាក់ព័ន្ធនឹងក្រសួង សាខា និងមូលដ្ឋានមួយចំនួនត្រូវបានណែនាំឲ្យធ្វើចំណាត់ការយ៉ាងតឹងរ៉ឹង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានមានប្រសាសន៍ថា ការប្តេជ្ញាចិត្តនយោបាយក្នុងការធ្វើចំណាត់ការអំពើពុករលួយ ភាពអវិជ្ជមាន គឺបានដោះស្រាយកង្វល់របស់ប្រជាជន នាំមកនូវទំនុកចិត្តដល់ប្រជាជន និងទទួលបានការគាំទ្រពីប្រជាជន។

នាពេលខាងមុខ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើដល់អាជ្ញាធរ បន្តអនុវត្តយ៉ាងខ្លាំងក្លាប្រកបដោយសមកាលកម្មរាល់ដំណោះស្រាយ  ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមាន។ ជាពិសេស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានបញ្ជាក់យ៉ាងច្បាស់នូវតម្រូវការ រួមមានៈ ការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន ត្រូវតែបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មិនមែនដើម្បីជម្រុញការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមានដែលប៉ះពាល់ និងរារាំងសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមឡើយ។ ពោលគឺ ការងារបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានត្រូវតែស្ថិតក្រោមការឃ្លាំមើលរបស់កម្មាភិបាល បក្ខជននិងប្រជាជន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា៖ “លើកកម្ពស់ប្រសិទ្ធភាពនៃវិធានការបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន ពង្រឹងការឃោសនា ការអប់រំ និងកសាងវប្បធម៌ សុចរិតភាព មិនមានអំពើពុករលួយ និងអវិជ្ជមាន។ ពង្រឹងការគ្រប់គ្រងនិងការអនុវត្តអំណាច; ពង្រឹងនិងលើកកម្ពស់ប្រសិទ្ធ ភាពនៃការឃ្លាំមើលរបស់ស្ថាប័នបោះឆ្នោត រណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយសង្គម សារព័ត៌មាន និងប្រជាជនក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអវិជ្ជមាន”៕ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

រូបភាពនូវរថក្រោះលេខ ៨៤៦ កងទ័ពរំដោះជាតិ ឈានចូលវិមានឯករាជ្យ បង្ហាញលើផលិតផលរបារប្រាក់  ៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥

រូបភាពនូវរថក្រោះលេខ ៨៤៦ កងទ័ពរំដោះជាតិ ឈានចូលវិមានឯករាជ្យ បង្ហាញលើផលិតផលរបារប្រាក់ " ៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិ" ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥

រូបភាពនូវរថក្រោះលេខ ៨៤៦ កងទ័ពរំដោះជាតិ ឈានចូលវិមានឯករាជ្យ ថ្ងៃត្រង់ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ របស់អ្នកកាសែត លោក Tran Mai Huong ជាកម្មសិទ្ធិរបស់របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានបង្ហាញលើដុំប្រាក់របស់ក្រុមហ៊ុនមាស ប្រាក់ ត្បូងមានតំលៃ Phu Quy។

Top