ក្នុងឱកាសរំលឹកខួបលើកទី ៩៤ នៃការបង្កើតសមាគមកសិករវៀតណាម (ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៣០ - ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤) កាលពីយប់ថ្ងៃទី ១៤ ខែតុលា នៅរោងមហោស្រពទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីលើកតម្កើង និងប្រគល់ កិត្តិនាមកសិករវៀតណាមឆ្នើម លើកសរសើរសហករណ៍គំរូទូទាំងប្រទេសឆ្នាំ ២០២៤ ដែលរៀបចំដោយសមាគមកសិករវៀតណាម។
“ត្រូវតែមានការត្រិះរិះថ្មី របៀបធ្វើការថ្មី ការប្តេជ្ញាចិត្តថ្មី ហើយលើកទឹកចិត្ត គាំទ្រ និងបង្កើតលក្ខខណ្ឌ ដើម្បីមានគ្រួសារធ្វើផលិតកម្មអាជីវកម្មពូកែ សហករណ៍កសិកម្ម ជោគជ័យ កាន់តែច្រើន ដែលធ្វើជាស្នូលចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតាមតំបន់ ជនបទទូទាំងប្រទេស ជាពិសេសនៅតំបន់ព្រៃភ្នំដ៏លំបាក និងតំបន់ដែលមានជនជាតិ ភាគតិចច្រើន។ ជ្រួតជ្រាបស្មារតីនៅក្នុងសុន្ទរកថារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងពិធីបិទសន្និបាតលើកទី ១០ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ដែលថា៖ ការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស គឺជាគោលដៅខ្ពស់បំផុតក្នុងឆ្នាំ ២០២៥។ ភារកិច្ចនេះនឹងត្រូវ អនុវត្តន៍ជាមួយ ការប្តេជ្ញាចិត្តខ្ពស់បំផុត និងការខិតខំប្រឹងប្រែងដ៏ធំបំផុត”។