• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងវិស័យសេដ្ឋកិច្ច CLMV អភិវឌ្ឍន៍និងប្រកួតប្រជែងដល់ឆ្នាំ ២០៣០


 កិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ កម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម (CLMV SEOM) លើកទី ១៨ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

នាព្រឹកថ្ងៃទី​១២ ខែមករា ឆ្នាំ២០២០ នៅទីក្រុងហាណូយកិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ កម្ពុជា - ឡាវ - មីយ៉ាន់​ម៉ា ​- វៀតណាម (CLMV SEOM) លើកទី ១៨ បានប្រារព្ធធ្វើឡើង​ក្រោម​អធិបតីភាព​របស់​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀត​ណាម។ នេះគឺជាកិច្ចប្រជុំដ៏សំខាន់នៃយន្តការសហប្រតិបត្តិការសេដ្ឋកិច្ច CLMV ក្នុងក្រប​ខ័ណ្ឌ​សន្និសីទ​ជាបន្តបន្ទាប់នៅក្នុងក្របខ័ណ្ឌនៃបណ្តាញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន ២០២០ ។ ខ្លឹមសារ​នៃ SEOM CLMV លើកទី ១៨ បានផ្តោតលើបញ្ហាសំខាន់ៗដូចជា៖ ពិភាក្សា​លើផែន​ការ​អនុវត្ត​កិច្ច​ប្រជុំរដ្ឋ​មន្រ្តីសេដ្ឋ​កិច្ច CLMV លើកទី ១១ ដែលនឹងប្រារព្ធ​ធ្វើឡើងនា​ថ្ងៃទី ៥ ខែកញ្ញា​នៅទីក្រុង​បាង​កក​ប្រទេស​ថៃ​; ពិនិត្យមើលការអនុវត្តផែនការសកម្មភាព CLMV ឆ្នាំ ២០១៩ - ២០២០; ពិភាក្សា​អំពីជំហាន​និង​ការ​អនុវត្ត​បែបបទចាំបាច់នានា ដើម្បីដាក់ជូនកិច្ចប្រជុំកំពូល CLMV តាមរយៈឯកសារ“ ក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV” ដែលបានឯកភាពដោយរដ្ឋមន្ត្រីសេដ្ឋកិច្ច CLMV កាលពីខែកញ្ញាឆ្នាំ ២០១៩ ។ ក្រៅពីនេះ​អង្គប្រ​ជុំក៏​បាន​ពិភាក្សាជាមួយ​លេខាធិការដ្ឋាន​អាស៊ានស្តីពី​ការអនុវត្ត​ផែនការអំពី​គំនិតផ្តួច​ផ្តើមសមាហរណកម្ម​អាស៊ាន (IAI)​ដំណាក់កាលទី ៣ និងបញ្ហាពាក់ព័ន្ធមួយចំនួន៕
 

តាម ​VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីសិង្ហបុរីនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីសិង្ហបុរីនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

សេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី ២២ ខែមីនា បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥។

Top