• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមដោយប្រជាជន ដើម្បីប្រជាជន

អញ្ជើញចូលរួមកិច្ចប្រជុំមាននាយករដ្ឋមន្ត្រី លោក Pham Minh Chinh អនុប្រធានគណៈកម្មាធិការដឹកនាំ; ប្រធានរដ្ឋសភា លោក Vuong Dinh Hue អនុប្រធានគណៈកម្មាធិការដឹកនាំ។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ Thong Nhat/TTXVN)  

នារសៀលថ្ងៃទី ១៨ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំរៀបចំគម្រោងយុទ្ធសាស្ត្រកសាងនិងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ ទិសដៅដល់ឆ្នាំ ២០៤៥” បានអញ្ជើញដឹកនាំសម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការដឹកនាំ។ អញ្ជើញចូលរួមកិច្ចប្រជុំមាននាយករដ្ឋមន្ត្រី លោក Pham Minh Chinh អនុប្រធានគណៈកម្មាធិការដឹកនាំ; ប្រធានរដ្ឋសភា លោក Vuong Dinh Hue អនុប្រធានគណៈកម្មាធិការដឹកនាំ។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ចក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់ជូន។

  ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Thong Nhat/TTXVN)  

“ស្ថាប័នជាច្រើនដូចជា រដ្ឋសភា តលាការប្រជាជនកំពូល អយ្យការប្រជាជនកំពូល ក្រសួងនគរបាល បណ្ឌិត្យសភានយោបាយជាតិហូជីមិញ ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម ក្រសួងយុត្តិធម៌ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម...បានរៀបចំដោយផ្ទាល់នូវសិក្ខាសាលានិងជំនួបពិភាក្សាជាច្រើន ដើម្បីស្តាប់យោបល់របស់ថ្នាក់ដឹកនាំស្ថាប័ននិងអ្នកជំនាញលើប្រធានបទព្រាង។ សមាជិកជាច្រើននៃគណៈកម្មាធិការដឹកនាំបានចំណាយពេលផ្តល់យោបល់ជា លើប្រធានបទ ដើម្បីទទួលបានផលិតផលដែលមានគុណភាពល្អ។ ជាពិសេសក្រុមវិចារណកថា និងអ្នកវិទ្យាសាស្ត្រដែលបានជ្រើសរើស បានធ្វើការយ៉ាងសកម្ម មានការទទួលខុសត្រូវ ជាមួយនឹងវិធីសាស្រ្តការងារបែបវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ បើកចំហ និងផ្លាស់ប្តូរបែបវិទ្យាសាស្ត្រ។ តាមនោះ ក្រុមចងក្រង មានសេចក្តីព្រាងគម្រោងដើម្បីបង្ហាញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំនៅថ្ងៃនេះ”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យសមាជិកនៃគណៈកម្មាធិការដឹកនាំធ្វើការផ្តល់មតិលើខ្លឹមសារមួយចំនួន រួមទាំងលទ្ធផលសម្រេចបាន កំហិត ចំណុចខ្វះខាត មូលហេតុ និងការព្យាករណ៍នៃស្ថានភាព សំដៅកសាងរដ្ឋនីតិរដ្ឋសង្គមនិយមរបស់វៀតណាមដោយសារប្រជាជនដើម្បីប្រជាជន។ គម្រោងនេះនឹងត្រូវដាក់ជូនការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈឹមនាពេលខាងមុខ៕


តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

ក្រោយបុណ្យតេត ភ្ញៀវទេសចរនៅតែមកទស្សនាទីក្រុង Da Lat ក៏ដូចជា ខេត្ត Lam Dong ផងដែរ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong កាលពីថ្ងៃទី ២៧ មករា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមករា បរិមាណភ្ញៀវសរុបមកទស្សនា និងសម្រាកលំហែកាយនៅខេត្ត Lam Dong ត្រូវបានគេប៉ាន់ប្រមាណមានចំនួន ២៥ មឺនលើកនាក់ កើន ២,៥ ដងបើប្រៀប ធៀបនឹងឱកាសបុណ្យតេត ឆ្នាំ ២០២២។

Top