• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងមន្ទីរពេទ្យយោធាមច្ឈិមលេខ ១០៨ ទៅជាគំរូនៃការថែទាំសុខភាពសម្រាប់ កម្មាភិបាលជាន់ខ្ពស់ កងទ័ព និងប្រជាជន

នារសៀលថ្ងៃទី៣០ ខែមីនា នៅទីក្រុងហាណូយ មន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨ បានរៀបចំពិធីអបអរសាទរខួបលើកទី ៧៥ ទិវាប្រពៃណី (ថ្ងៃទី ១ ខែមេសា ឆ្នាំ ១៩៥១ - ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦) និងទទួលគ្រឿងឥស្សរិយយសហូជីមិញ។ លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីនេះ។
លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម ប្រគល់គ្រឿងឥស្សរិយយសហូជីមិញដល់មន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨។ (រូបថត៖ VOV)

កាលពី ៧៥ ឆ្នាំមុន ក្នុងដំណាក់កាលតស៊ូដ៏លំបាកលំបិនរបស់ប្រទេសជាតិ មន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨ ត្រូវបានបង្កើតឡើងជាមួយនឹងបេសកកម្មថែទាំ និងព្យាបាលយុទ្ធជនពិការ ការពារសុខភាពកងទ័ព និងបម្រើបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។ ក្នុងដំណើរអភិវឌ្ឍន៍នោះ មន្ទីរពេទ្យតែងតែមានកិត្តិយសដែលត្រូវបានបក្ស រដ្ឋ និងកងទ័ពជឿទុកចិត្តប្រគល់ភារកិច្ចសំខាន់ពិសេសនោះគឺ៖ ការពារ និងថែទាំសុខភាពរបស់ថ្នាក់ដឹកនាំកំពូលរបស់បក្ស រដ្ឋ និងកងទ័ព ព្រមទាំងក៏បម្រើការថែទាំសុខភាពរបស់កងទ័ព និងប្រជាជនផងដែរ។

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញប្រគល់គ្រឿងឥស្សរិយយសហូជីមិញដល់មន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖

“មន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨ ចាំបាច់ត្រូវបន្តថែរក្សា និងលើកកម្ពស់តម្លៃស្នូលទាំងបី គឺ ចិត្ត - បញ្ញា- កិត្យានុភាព ដោយយកសីលធម៌វេជ្ជសាស្ត្រជាមូលដ្ឋានគ្រឹះ បញ្ញានិងនវានុវត្តន៍ជាកម្លាំងចលករ យកកិត្យានុភាពនិងទំនុកចិត្តជារង្វាស់។ ខិតខំកសាងមន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨ ក្លាយទៅជាគំរូលេចធ្លោនៃការថែទាំសុខភាពសម្រាប់កម្មាភិបាលជាន់ខ្ពស់ កងទ័ព និងប្រជាជន ដោយរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍវេជ្ជសាស្ត្រវៀតណាមក្នុងយុគសម័យថ្មី”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗរវាងក្រសួង ផ្នែក​និងមូលដ្ឋាននានា​របស់​វៀតណាម​និង​ចិន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមេសា នៅទីក្រុងប៉េកាំង ដោយមានការចូលរួមពីអគ្គលេខាបក្ស ជាប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម​។

Top