• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងប្រព័ន្ធមូលដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍

ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Vu Duc Dam។
 

នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាម បានរៀបចំកិច្ចប្រជុំអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យានាពេលខាងមុខ។

ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Vu Duc Dam ចាត់ទុកថា៖ ក្រសួង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវការកំណត់ឡើងវិញនូវប្រព័ន្ធមូលដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍របស់វៀតណាមក្នុងសម័យថ្មី។ ទន្ទឹមនឹងបណ្ឌិតសភា និង សាកលវិទ្យាល័យជាតិដែលមានប្រព័ន្ធស្រាវជ្រាវនោះ ត្រូវតែមានសាកលវិទ្យាល័យ តាមទិសដៅស្រាវជ្រាវបន្ថែមទៀត ជាពិសេសគឺវិទ្យាស្ថានស្រាវជ្រាវនៅក្នុងសហ គ្រាស។ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវការបន្តដោះស្រាយការជំពាក់ជំពិន ដើម្បីជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យារបស់ប្រទេសជាតិ; ផ្អែកលើការស្រាវជ្រាវ របស់ពិភពលោកដើម្បីស្វែងរកចំណុចថ្មីៗ ព្រមទាំងជំរុញប្រព័ន្ធអេកូឡូស៊ីនវានុវត្តភាព ហើយស្រាវជ្រាវបច្ចេកវិទ្យាឲ្យបានសមស្របនឹងស្ថានភាពជាក់ស្ដែងរបស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top